រលំ​ដើមឈើ​ សង្កត់​អ្នក​ធ្វើ​ដំណើរ​ពីរនាក់ប្តី ប្រពន្ធតាម​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ នៅ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ០៨​និង​៣០​នាទី​ព្រឹក​ ត្រង់​ចំណុច​ផ្លូវ​មាត់​ស្ទឹង​សៀមរាប​ ខាងជើង​ផ្សារ​ពោធិ​លង្កា​ ស្ថិត​នៅ​ក្នុងភូមិ​មណ្ឌល​៣​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្ត​ សៀមរាប​ មាន​ករណី​រលំ​ដើមឈើ​ សង្កត់​ប្តី​ប្រពន្ធ​ពីរ​នាក់​។​

​លោក​វរសេនីយ៍ឯក​ ណុ​ប​ សា​រ៉ា​ក់​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា​៖ ជន​រង​គ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​ទៅ​ផ្សារ​ពោធិ៍​លង្កា​ មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​ ដើម​ក្ងោក​ ពុក​គល់​ដួល​រលំ​សង្កត់ពីលើ​តែ​ម្ដង​។​

​ជន​រង​គ្រោះ​ទាំង​ពីរ​មាន​១.​ឈ្មោះ​ មូ​ ពី​រូ​ ភេទ​ប្រុស​ អាយុ​ ៥៦​ឆ្នាំ​ មុខរបរ​បើកបរ​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ទ្រាំង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ របួសធ្ងន់​ក្បាល​និង​ស្មា​ ២.​ប្រពន្ធ​ ឈ្មោះ​ ពា​ញ​ ផល្គុន​ ភេទ​ស្រី​ អាយុ​៥៤​ឆ្នាំ​ មុខរបរ​ មន្ត្រី​អភិរក្ស​អង្គរ​ របួស​ត្រូវ​ចំ​ដើមទ្រូង​ ខូចខាត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​zoomerx​ ស៊េរី​ឆ្នាំ​២០១៨​ ពណ៌​ក្រហម​លាយ​ខ្មៅ​មិន​ចាំ​ផ្លា​ក​លេខ​ បាក់​កែប​និង​តួរ​ចំពាក់​កណ្ដាល​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ស៊ឹង​ រិ​ទ្ធី​រេ​ត​ ចំណែក​ម៉ូតូ​ zoomer​ ០១​គ្រឿង​ កូន​របស់​ជន​រង​គ្រោះ​បាន​យក​ទៅ​រក្សា​ទុក​នៅផ្ទះ​ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print