លីកកំពូលអេស្ប៉ាញ La Liga ត្រូវបានផ្អាកជាបណ្តោះអាសន្ន រហូតមកដល់បច្ចុប្បន្នដោយសារតែ ការវាយប្រហារដោយកូវីដ១៩។ អេស្បាញជាប្រទេសដែលទទួលរងការវាយប្រហារខ្លាំងជាងគេមួយដែរក្នុងតំបន់អឺរ៉ុបបន្ទាប់ពីអ៊ីតាលី និងអង់គ្លេស។
ប្រធាន សហ័ពន្ធបាល់ទាត់អេស្ប៉ាញលោក Javier Tebas បានអះអាងថា ការប្រកួតនៅចំពោះមុខ ទស្សនិកជនទស្សនាផ្ទាល់ នឹងមិនអាចធ្វើឡើងបានឡើយក្នុងដំណាក់កាលនេះ ហើយធ្វើការខលប្រាប់ទៅកាន់ក្លឹបនានាបន្ថែមថា ពេលវេលានេះនឹងអាចអូសបន្លាយទៅដល់ឆ្នាំ២០២១ ដែលជាការកំណត់ដោយរដ្ឋាភិបាល។
មកដល់ពេលនេះ ការមិនអាចដំណើរការប្រកួតបាននោះ បានធ្វើឲ្យមានការប៉ះពាល់ដល់ហិរញ្ញវត្ថុ របស់ក្លឹបជាច្រើនយ៉ាងខ្លាំងហើយតាមការស្ទាបស្ទង់ ជឿជាក់ថាទឹកប្រាក់សរុបប្រមាណជា៣០៦លានផោនត្រូវបានខាតបង់ ហើយក្លិបមួយចំនួនកំពុងស្នើកាត់ប្រាក់ចំណូលរបស់កីឡាករផងដែរ ៕
...
ដោយ៖ ភិរក្ស