ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​នាំ​យក​មក​នូវ​សេចក្តី​សង្ឃឹម​ដល់​កុមារ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា

ចែករំលែក៖

​ភ្នំពេញ​៖​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ បាន​នឹង​កំពុង​ចូលរួម​ចំណែក​ជា​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍន៍​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា​។​ នៅ​ថ្ងៃ​ទី​ ១៤​ខែមករា​ឆ្នាំ​ ២០១៦​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ ដែល​ដឹកនាំ​ដោយ​ លោក​James​ Ma​ នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​ បាន​ឧបត្ថម្ភ​សម្ភារ​ចង្ក្រាន​បាយ​មួយ​ចំនួន​ធំ​ដល់​អង្គការ​បណ្តុះបណ្តាល​កុមារ​កំព្រា​យុវជន​ពិការ​និង​ស្ត្រី​ក្រីក្រ​ ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

P1

​លោក​ James​ Ma​បាន​មាន​ប្រសាសន៍​ថា​ “​នៅ​ពេល​ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ចុះ​ទៅ​ដល់​មណ្ឌលកុមារ​កំព្រា​ដំបូង​លោកស្រី​នាយិកា​ អង្គការ​បណ្តុះបណ្តាល​កុមារ​កំព្រា​យុវជន​ពិការ​និង​ស្ត្រី​ក្រីក្រ​បាន​ស្នើ​សុំ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ឲ្យ​ជួយ​ឧបត្ថម្ភ​សម្ភារ​ចង្ក្រាន​បាយ​ និង​អាហារ​។​ ក្នុង​ការ​ឆ្លើយ​តប​តាម​ការ​ស្នើ​សុំ​ និង​មើលឃើញ​ពី​ភាព​លំបាក​របស់​កុមារ​កំព្រា​ដែល​កំពុង​តែ​ជួប​ប្រទះ​នៅ​ទីនោះ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​សម្រេចចិត្ត​ឧបត្ថម្ភ​សម្ភារ​ចង្ក្រាន​បាយ​និង​អាហារ​ដល់​អង្គការ​បណ្តុះបណ្តាល​កុមារ​កំព្រា​យុវជន​ពិការ​និង​ស្ត្រី​ក្រីក្រ​ ដើម្បី​ជួយ​សម្រួល​ដល់​កុមារ​។​ ពួក​គេ​គឺ​ដូច​ជា​កូនចៅ​របស់​យើង​ ហើយ​ពួក​គេ​គួរតែ​ទទួល​បាន​សេចក្តី​ស្រឡាញ់​ និង​ការ​យកចិត្តទុកដាក់​ពី​យើង​។​ យើង​សប្បាយ​រីករាយ​ដែល​ឃើញ​ពួក​គេ​រស់នៅ​ដោយ​សេចក្តីសុខ​ និង​មាន​អាហារ​ញាំ​គ្រប់គ្រាន់​។​យើង​សង្ឃឹមថា​ កុមារ​ទាំង​អស់នោះ​ នឹង​ខិត​ខំរៀន​បន្ថែម​ទៀត​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​ខ្លួន​ និង​សម្រាប់​ប្រទេស​កម្ពុជា​”​។​ ​

​គាត់​បន្ថែម​ទៀត​ថា​ “​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង​ ១២​អង្គការ​ ក្នុង​ប្រទេស​កម្ពុជា​។​ យើង​បាន​ចែករំលែក​នូវ​សេចក្តី​ស្រឡាញ់​ និង​ការ​យកចិត្តទុកដាក់​របស់​យើង​ តាម​រយៈ​កម្មវិធី​ “​សេចក្តី​ប្រាថ្នា​ក្លាយជា​ការ​ពិត​”​ ក្នុង​ឱកាស​បុណ្យ​ណូ​អ៊ែ​ល​របស់​យើង​ ដែល​មាន​កុមារ​ក្រីក្រ​ជា​ ៥០០​នាក់​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ទទួលផល​ប្រយោជន៍​ជាមួយនឹង​កាដូរ​បុណ្យ​ណូ​អ៊ែ​ល​របស់​យើង​ដែល​ឧ​ប្ថ​ម្ភ​ដោយ​បុគ្គលិក​ណា​ហ្គា​វើ​ល​។​ អ្វី​ទាំងអស់​ដែល​បាន​ធ្វើ​កន្លង​មក​ដោយ​ក្តី​សង្ឃឹមថា​កុមារ​ក្រីក្រ​ កុមារ​កំព្រា​ និង​កុមារ​ផ្ទុកមេរោគ​អេ​ដស៍​ដែល​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​និង​ស្ត្រី​ម៉ែ​ម៉ា​យ​ នឹង​រីករាយ​ជាមួយ​និង​ការ​រីក​ចំរើន​នៃ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​”​។​

​លោកស្រី​ប្រាក់​សុខា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​បណ្តុះបណ្តាល​កុមារ​កំព្រា​យុវជន​ពិការ​និង​ស្ត្រី​ក្រីក្រ​បាន​មាន​ប្រសាសន៍​ថា​ “​យើង​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​ដែល​តែងតែបាន​ជួយ​គាំទ្រ​ដល់​អង្គការ​និង​កុមារ​របស់​យើង​។​នា​ពេល​កន្លង​មក​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​នូវ​កាដូរ​បុណ្យ​ណូ​អ៊ែ​ល​ និង​អារ​ហារ​ដល់​កុមារ​ និង​អង្គការ​របស់​យើង​។​ថ្ងៃនេះ​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​សម្ភារ​ចង្ក្រាន​បាយ​ដល់​ពួក​យើង​។​ អ្វី​ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​កំពុង​ធ្វើ​នេះ​ គឺជា​ “​វប្បធម៌​ចែករំលែក​”​ ហើយ​យើង​សង្ឃឹមថា​ វប្បធម៌​នេះ​នឹង​បន្ត​ទៅ​ថ្ងៃ​អនាគត​ទៀត​។​ តាំង​នាម​ឲ្យ​កុមារ​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ណា​ហ្គា​វើ​ល​ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​អាហារ​និង​សម្ភារ​ផ្សេងៗ​ទៀត​ដល់​ពួក​យើង​ ហើយ​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កុមារ​កំព្រា​និង​សិស្សានុសិស្ស​ក្រីក្រ​រស់នៅ​តាម​ជនបទ​។​យើង​អាច​និយាយ​បាន​ថា​ណា​ហ្គា​វើ​ល​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌​ចែករំលែក​ដូច្នេះ​ក្រុមហ៊ុន​ផ្សេងៗ​គួរតែ​អនុវត្ត​តាម​។​ យើង​សូម​ជូនពរ​ឲ្យ​បុគ្គលិក​ណា​ហ្គា​វើ​ល​ទាំងអស់​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ឆ្នាំ​ថ្មី​នេះ​”​ ៕

P2

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print