ស្រូវប្រាំង​ជិត​៥០០​ហិ​កតា​នៅ​ក្រុង​សិរី​សោភ័ណ​កំពុង​រង​ផល​ប៉ះពាល់​ជួប​គ្រោះ​រាំង​ស្ងួត​ អាជ្ញាធរ​ខេត្ត​ត្រៀម​យក​ប្រេង​១៥០០​លី​ត្រ​បូមទឹក​សង្គ្រោះ​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ ស្រូវប្រាំង​សរុប​ជិត​៥០០​ហិ​កតា​ របស់​ប្រជា​កសិករ​ជាង​៣០០​គ្រួសារ​ រស់នៅ​ក្នុង​សង្កាត់​កោះ​ពង​សត្វ​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ត្រូវ​គេ​មើលឃើញ​ថា​ កំពុង​រង​ផល​ប៉ះពាល់​ និង​អាច​ឈាន​ដល់​រង​ការ​ខូចខាត​ បើសិន​គ្មាន​វិធានការ​ជួយ​សង្គ្រោះ​ស្រូវប្រាំង​ទាំងនោះ​បាន​ គ្រា​ដែល​ខេត្តបន្ទាយមានជ័យ​ ជួបនឹង​ភាពរាំងស្ងួត​ ខ្វះ​ទឹក​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​ក្នុង​រដូវប្រាំង​ឆ្នាំ​នេះ​ ហើយ​ទឹកស្ទឹង​ បឹងបួរ​ មួយ​ចំនួន​ធំ​ នៅ​ខេត្តបន្ទាយមានជ័យ​ កំពុង​តែ​រីងស្ងួត​ជា​បណ្តើរៗ​នោះ​ហើយ​ផង​ដែរ​។​

IMG_5283

​ភាពរាំងស្ងួត​ត្រូវ​គេ​និយាយ​ថា​ នៅ​ឆ្នាំ​២០១៦​ ដែល​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ បានអោយ​ដឹង​ថា​ កម្ពុជា​នឹង​ ប្រឈម​ការ​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​តាម​តំបន់​មួយ​ចំ​នួ​ ហើយ​រហូត​ដល់​ពាក់​កណ្តាលខែ​ កក្កដា​ ឆ្នាំ​២០១៥​ ទើប​បាតុភូត​ត្រជាក់​ La​ Nina​ មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​វិញ​ ហើយ​ភ្លៀង​ក៏​នឹង​ចាប់ផ្តើម​ធ្លាក់​នា​ ពេល​នោះ​ផង​ដែរ​ ។​

​ដើម្បី​ដោះស្រាយ​បញ្ហា​ជួយ​សង្គ្រោះ​ស្រូវ​ជិត​៥០០​ហិ​កតា​ខាងលើ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ មន្ត្រី​ជំនាញ​ ដឹកនាំ​ដោយ​លោក​ លី​ សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ តំណាង​ លោក​ គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​ចុះ​ទៅ​ប្រជុំ​ត្រួតពិនិត្យ​ និង​ដាក់​ផែនការ​ថា​នឹង​ត្រូវ​ដោះ​ស្រាវ​បែប​ណា​ក្នុង​ការ​ជួយ​សង្គ្រោះ​ស្រូវប្រាំង​ជិត​៥០០​ហិ​កតា​នៅ​សង្កាត់​កោះ​ពង​សត្វ​នោះ​។​

​លោក​ លី​ សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​ថា​ កន្លង​មក​អាជ្ញាធរ​សង្កាត់​កោះ​ពង​សត្វ​ បាន​ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​នូវ​ប្រេង​ចំនួន​១៥០០​លី​ត្រ​ សម្រាប់​បូមទឹក​ ជួយ​សង្គ្រោះ​ស្រូវ​ខាងលើ​ ហើយ​ការ​ស្នើ​សុំ​នោះ​ អាជ្ញាធរ​ខេត្ត​គ្រោង​នឹង​ពិនិត្យ​ដោះស្រាយ​ជូន​អាជ្ញាធរ​សង្កាត់​យក​ទៅ​ចាត់ចែង​។​

​លោក​ លី​ សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ចេញ​សារា​ចរណ៍​ណែនាំ​ឱ្យ​ប្រា​ពលរដ្ឋ​ សុំ​ឱ្យ​ប្រជាក​សិរ​ទាំងអស់​ធ្វើ​ស្រូវប្រាំង​តែ​មួយ​ដងនោះ​ទេ​ ពីព្រោះ​ថា​ ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​នេះ​ត្រូវ​អ្នកជំនាញ​ព្យាករណ៍​ឱ្យ​ដឹង​ថា​បាន​ទទួល​រង​នូវ​បាតុភូត​កម្តៅ​ធ្វើ​ឱ្យ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​តិចតួច​នឹង​បង្ក​អោយ​រដូវវស្សា​មក​យឺត​នៅ​ដើមរដូវ​វស្សា​ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ ប្រឈម​នឹង​ជួប​គ្រោះ​រាំង​ស្ងួត​។​

​លោក​ក៏​បាន​នែ​នាំ​អាជ្ញាធរ​មូលដ្ឋាន​ និង​អំពាវនាវ​ឱ្យ​ប្រជាជន​ត្រូវ​ប្រើប្រាស់​ទឹក​មានការ​សន្សំ​សំចៃ​កុំ​ខ្ជះខ្ជាយ​ ហើយ​ប្រជាពលរដ្ឋ​កុំ​ពង្រីក​ការ​ធ្វើស្រែ​ប្រាំង​បន្ថែម​ទៀត​ បើកាលណា​ប្រជាជន​នាំ​គ្នា​ធ្វើ​ស្រូវប្រាំង​បន្ថែម​ហើយ​នាំ​គ្នា​បូមទឹក​ស្ទឹង​យក​ទៅ​ស្រោចស្រព​ធ្វើ​ឱ្យ​បញ្ហា​ប្រឈម​កង្វះ​ទឹក​កាន់តែ​ប្រឈម​ខ្លាំង​ឡើង​ ៕​

IMG_5281

IMG_5284

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print