ជនសង្ស័យម្នាក់ ត្រូវកងរាជអាវុធហត្ថរាជធានី បញ្ចូនទៅតុលាការ ដេីម្បីផ្ដន្ទាទោស ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ដោយពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យខាងលេីមានឈ្មោះ សារ ឡុក ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុច គល់ស្ពានលូទឹកស្អុយ ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈដែលជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ម៉ាកIphone 11 Pro Max ពណ៍ទឹកមាស ពីប្រជាពលរដ្ឋជាស្រ្តីម្នាក់ កំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវបានសម្រេច ភ្លាមនោះជនរងគ្រោះស្រែកចោរៗ លឺដល់សមត្ថកិច្ចអាវុធហត្ថដែលកំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញ បានស្ទាក់ឃាត់ខ្លួនតែម្តង

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើ បានសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្រ្តីជនរងគ្រោះខាងលើពិតប្រាកដមែន។ ក្នុងពេលធ្វើសកម្មភាព រូបគេជិះម៉ូតូ ០១គ្រឿងម៉ាក ស៊ុយហ្ស៊ីយគីនិច ពណ៍សលាយខៀវ គ្មានស្លាកលេខ ចេញពីកន្លែងហូបអាហារនៅម្តុំសន្ធរមុខ ក្នុងគោលបំណងត្រលប់ទៅផ្ទះ លុះពេលជិះដល់ចំណុច ខាងលើ ក៏ឃើញស្រី្តម្នាក់ជិះម៉ូតូ និងមានទូរស័ព្ទនៅក្នងហោប៉ៅខោ ងាយស្រួលឆក់ ទើបរូបគេជិះម៉ូតូទៅក្បែរហើយធ្វើសកម្មភាពឆក់ទូរស័ព្ទពីហោប៉ៅរបស់ជនរងគ្រោះបានសម្រេច ប៉ុន្តែត្រូវជនរងគ្រោះបានស្រែកចោរៗ ស្របពេលកម្លាំងកងរាជអាវុធហត្ថកំពុងល្បាតឃើញ ក៏ឃាត់ខ្លួនតែម្តង៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print