សប្បុរសជនផ្ដល់ម៉ាសចំនួន២ម៉ឺនម៉ាសនិងទឹកបរិសុទ្ធចំនួន៥០០យួ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ អំណោយជាម៉ាស និងទឺកបរិសុទ្ធជាច្រើនម៉ាសនិងជាច្រើនយូត្រូវបានប្រគល់និងទទួលដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ដើម្បីចូលរួម បង្ការនិងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ–១៩ ខណៈជម្ងឺនេះបាននិងកំពុងរីករាលដាលនៅលើពិភពលោក ហើយប្រទេសកម្ពុជា ក៏ជាប្រទេសមួយមានបញ្ហាប្រឈមនឹងជំងឺនេះផងដែរនោះ។
អំណោយសប្បុរសធម៌នេះ រួមមានម៉ាសចំនួន២ម៉ឺនម៉ាសនិងទឹកបរិសុទ្ធចំនួន ៥០០យូ ដើម្បីចាត់វិធានការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងរាជធានី ភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Peng Ting Gang ព្រមទាំងសហការីដែលបានឧបត្ថម្ភជាម៉ាសនិងទឹកបរិសុទ្ធខាងលើនេះដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ–១៩។
តាមរយៈកាយវិការប្រកបដោយមនុស្សធម៌និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជធានីភ្នំពេញនិងរាជរដ្ឋាភិបាលស្របតាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនា បតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ–១៩ នៅរាជធានីភ្នំពេញ ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌នេះ ស្តែងឲ្យឃើញ ពីការគិតគូរនិងក្តីអាណិតស្រឡាញ់ ចំពោះជនរួមឈាម ដោយឈរលើបុព្វហេតុជាតិសាមគ្គីជាធ្លុងក្នុងមួយក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតនៃមេ រោគកូវីដ–១៩ ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print