ភ្នំពេញ៖ អាជ្ញាធរទៅណាអស់ហើយ ? មើលចុះដឹករហូតលេីសទម្ងន់ រអិលថយក្រោយបុកបង្កាន់ដៃស្ពាន៧មករា ដែលជាការដឹកជញ្ជូនក្នុងក្រុងដ៏ព្រហើនបំផុត។ មហាជនសង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការក្នុងរឿងនេះ អោយសមនូវអ្វីដែលអ្នកដឹកជញ្ជូនធ្វើអាជីវកម្មផ្ទុកលើសការកំណត់ ដើម្បីបញ្ជៀសការគ្រោះថ្នាក់ទៅលើអ្នកដទៃ។
សូមបញ្ជាក់ថា៖ សកម្មភាពនេះ បានកើតឡើង នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះ នៅចំណុចលេីស្ពាន៧មករា ខណ្ឌទួលគោក មានរថយន្តដឹកស៊ីម៉ង់មួយគ្រឿង សង្ស័យថាដឹករហូតលេីសទម្ងន់ ធ្វេីអោយរអិលថយក្រោយបុកបង្កាន់ដៃស្ពាន៧មករា និង ធ្លាក់ស៊ីម៉ង់៥បាវ ចុះក្រោម សំណាងល្អមិនត្រូវអ្នកធ្វេីដំណេីរ ។
ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរនឹងមានចំណាត់ការតឹងរឹងចំពោះរថយន្តដឹកស៊ីម៉ង់មួយនេះ ដោយគ្មានកត្តាយោគយល់ចំពោះជនទំនើងបែបនេះ៕
...
ដោយ៖ ចេស្តា