ខេត្តកំពង់ឆ្នាំង៖ ពលករចំណាកស្រុក មកពីប្រទេសថៃ ចំនួន០៨នាក់ ស្រី០៤នាក់ បានមកដល់មណ្ឌលត្រួតពិនិត្យសុខភាព នៅទីតាំង សាលាបឋមសិក្សាគំរូក្រុង ដើម្បីត្រួតពិនិត្យសុខភាព និងណែនាំពីការធ្វើចត្តាឡីស័កនៅមូលដ្ឋានរបសពួកគាត់ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៦និង០០នាទី ។
អាជ្ញាធរអៈអាងថា៖ ក្នុងចំនួនពលករ០៨នាក់ គឺមានទីលំនៅក្នុងស្រុកកំពង់ត្រឡាចចំនួន ០២នាក់ និងស្រុកសាមគ្គីមានជ័យ ចំនួន០៦នាក់ ពួកគាត់ត្រូវយកចិត្តទុកដាក់ពីក្រុមការងារធ្វើចត្តាឡីស័ក។
សូមបញ្ជាក់ថា៖ ក្រោយពីក្រុមគ្រូពេទ្យបានត្រួតពិនិត្យឃើញថា សុខភាពមានភាពប្រក្រតី ពលករទាំង ០៨នាក់ ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតអោយវិលត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន ដោយបានណែនាំឲ្យត្រូវតែធ្វើការដាក់ខ្លួនឯងអោយនៅដាច់ដោយឡែករយះពេល ១៤ ថ្ងៃពីក្រុមគ្រួសារ និងញាតិមិត្ត បងប្អូន ករណីមានបញ្ហាត្រូវទៅមណ្ឌលសុខភាពដែលនៅជិតផ្ទះ។ ពលករទាំងអស់បានចូលរួមអនុវត្តតាមការណែនាំ និងពេញចិត្តក្នុង ការពារអនាម័យដោយខ្លួនឯងដើម្បីសុខមាលភាពពួកគាត់ និងក្រុមគ្រួសារ៕
ដោយ៖ ប្រាថ្នា