សកម្មភាពថ្មីបំផុតរបស់មេដឹកនាំ គីម ជុងអ៊ុន គឺផ្ញើលិខិតទៅកាន់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa

ចែករំលែក៖

ប្រទេសកូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សាយ ពីសារលិខិតមួយច្បាប់របស់មេដឹកនាំ គីម ជុងអ៊ុនផ្ញើទៅកាន់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa ។ នៅក្នុងលិខិតនោះបានជូនពរថ្ងៃ សេរីភាព(ជាទិវាប្រចាំឆ្នាំរបស់អាហ្វ្រិកខាងត្បូង ត្រូវធ្វើឡើងនៅថ្ងៃទី ២៧ខែមេសា)។
សារព័ត៌មាន CNN នៅថ្ងៃទី២៨ខែមេសាបានផ្សាយថា៖ នៅក្នុងលខិតផ្ញើទៅកាន់ប្រធានាធិបតី Cyril Ramaphosa មេដឹកនាំ គីម ជុងអ៊ុន បង្ហាញពីគោលបំណងពង្រឹងមិត្តភាពយូអង្វែងរបស់ប្រទេសទាំងពីរ និងការអភិវឌ្ឍន៍។
នេះជាលើកទីមួយក្នុងខែមេសា ដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សាយពីមេដឹកនាំគីម ជុងអ៊ុន ចាប់តាំងពីមានព័ត៌មានជាច្រើនផ្សព្វផ្សាយពាក្យចរចាមអារ៉ាមថា លោកវះកាត់បេះដូង ។ កាលពីថ្ងៃទី ២៦ខែមេសា សារព័ត៌មានកូរ៉េខាងជើង Rodong Sinmun ក៏បានផ្សព្វផ្សាយពី លិខិតរបស់មេដឹកនាំ គីម ជុងអុនផ្ញើទៅកាន់កម្មករ សំណង់ដែលកំពុងសាងសង់ទីក្រុង Samjiyon ។
ជាមួយគ្នានេះទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០២០ បានដកស្រង់សម្តី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា៖ លោកមានគំនិតល្អចំពោះអ្វីដែលលោក គីម ជុងអ៊ុន កំពុងធ្វើហើយក៏សង្ឃឹមផងដែរថា លោក គីម មានសុខភាពល្អ ខណៈមានពាក្យចចាមអារ៉ាមកាន់តែច្រើន លេចឡើងអំពីបញ្ហាសុខភាព របស់មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ។ លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនអាចប្រាប់អ្នកឱ្យប្រាកដនោះទេ។ ពិតណាស់ខ្ញុំមានគំនិតដ៏ល្អមួយ ប៉ុន្តែឥឡូវខ្ញុំមិនអាចប្រាប់អ្នកបានទេ។ ខ្ញុំសង្ឃឹមថា គាត់មានសុខភាពល្អ ហើយការពិតនឹងត្រូវលាតត្រដាងក្នុងពេលឆាប់ៗនេះ»។ គ្មានអ្នកណាធ្វើចារកម្មដឹងច្បាស់ពី ព័ត៌មានមេដឹកនាំកូរ៉េខាងជើងឡើយទេ ។ ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកអះអាងថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើស្ថានការណ៍ក្នុងប្រទេសកូរ៉េខាងជើង៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print