បុរសម្នាក់ស្រវឹងស្រារករឿងកាប់ប្រពន្ធ២កាំបិតកាចែតដឹកចូលពេទ្យទាំងព្រឹក

ចែករំលែក៖

ខេត្តកំពង់ធំ៖ អំពើហិង្សាក្នុងគ្រួសារនេះបានកើតឡើងនៅផ្ទះជនរងគ្រោះ និងជនសង្ស័យជាប្តីស្ថិតក្នុងភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ឯក កែ ខាន់ណារ៉ា ស្នងការរងខេត្តកំពង់ធំ និងជាប្រធានការិយាល័យកណ្តាលយុត្តិធម៌បានឲ្យដឹងថា ករណីខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅចំនុចភូមិ-ឃុំកើតហេតុខាងលើ ដែលបង្ករឡើងដោយបុរសជាប្តីឈ្មោះ ឈាក សិត អាយុ៣៦ឆ្នាំ បានយកកាំបិតកាចែតកាប់ទៅលើជនរងគ្រោះជាប្រពន្ធ ឈ្មោះ លាង ខែម អាយុ៣៥ឆ្នាំ ដែលមានកូន២នាក់ ប្រុស១អាយុ២ខែ និងកូនស្រីបងអាយុ៦ឆ្នាំ។

លោកស្នងការរងបន្តថា បើយោងតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុនិយាយថា នៅមុនពេលកើតហេតុគេឃើញជនសង្ស័យជាប្តីឈ្មោះ ឈាក សិត បានផឹកស្រាស្រវឹង ហើយក៏បានបង្កការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃរកជាមួយនិងស្ត្រីជាប្រពន្ធរហូតដល់ឈានទៅយកបានកាំបិតកាចែតកាប់ក្បាលប្រពន្ធចំនួន២កាំបិតបណ្តាល ឲ្យរងរបួសធ្ងន់ ដោយពុំមានអ្នកណាហ៊ានចូលទៅជួយនោះទេ ដោយសារជនសង្ស័យមានអាវុធ ក៏បាននាំគ្នាប្តឹងប៉ូលីស។ នៅពេលដែលកម្លាំងសមត្ថកិច្ចយើងទៅដល់កន្លែងកើតហេតុជនសង្ស័យមិនព្រមឲ្យឃាត់ខ្លួននោះទេ គឺគេបានយកកាំបិតត្នោត និងដាវដេញកាប់សមត្ថកិច្ចយើងវក់វី ទើបសមត្ថកិច្ចបង្ខំចិត្តប្រើដំថ្ម និងដំបងឈើគុបចំជើងទម្រាំជនសង្ស័យទំលាក់កាំបិតចោល ហើយព្រមឲ្យចាប់ខ្លួនយកមកកសាងសំនុំរឿងចាត់ការតាមនិតិវិធីនៃច្បាប់៕

12540166_1677992752485688_1396105733_n

12562926_1677992889152341_405973255_o

12512027_1677993035818993_1802042279_n

12583702_1677993192485644_1587137479_n

...

ដោយ៖ ប៊ុន​រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print