ក្នុងពេលដែលឧបទ្វីបកូរ៉េកំពុងតែ ប្រឈមមុខតានតឹងនោះ ក្រុមអ្នកវិភាគ អន្ដរជាតិបានលើកឡើងពីកត្ដាមួយចំនួន ដែលអាចជំរុញឱ្យមានសង្គ្រាមឧបទ្វីបកូរ៉េ កើតឡើង។ តាមសារព័ត៌មានNational Interest បានសរសេរថា កត្ដាដែលអាច ជំរុញឱ្យមានសង្គ្រាមកើតឡើងនោះ មាន ៖
ទី១-ទីក្រុងសេអ៊ូលអស់ការអត់ធ្មត់ ចំពោះកូរ៉េខាងជើង
តាមការពិតហេតុការណ៍ខាងលើធ្លាប់ កើតឡើងក្នុងអតីតកាល ហើយភាគីកូរ៉េ ខាងជើងជាអ្នកបង្កហេតុមុន។ កូរ៉េខាង ជើងធ្លាប់បានបាញ់ទម្លាក់យន្ដហោះចម្បាំង អាមេរិក វាយកម្ទេចនាវាចម្បាំងកូរ៉េខាង ត្បូង និងធ្វើឱ្យធ្លាក់យន្ដហោះស៊ីវិលជា ដើម។ល។ ដែលសកម្មភាពបែបនេះ តែងតែកើតឡើងជាបន្ដបន្ទាប់ធ្វើឱ្យកូរ៉េខាងត្បូងមិនអាចបន្ដអត់ធ្មត់ទៀតបាន ។
កាលពីឆ្នាំ២០១៣ ប្រធានាធិបតីកូរ៉េ ខាងត្បូងលោកស្រី ផាក គឿនហេ ធ្លាប់ បានប្រកាសថា នឹងតបតវិញដោយគ្មាន ការអាណិតអាសូរចំពោះការគំរាមកំហែង ពីកូរ៉េខាងជើងឡើយ។ លោកស្រីបញ្ជាក់ ទៀតថា កូរ៉េខាងជើងអាចនឹងត្រូវលុប ចេញពីផែនទីប្រសិនបើនៅតែបន្ដគំរាម កំហែងដោយបរមាណូ ។
ទី២-អាមេរិកវាយប្រហារទីតាំង របស់កូរ៉េខងជើង
នៅពេលណាដែលអាមេរិកវាយ ប្រហារទីតាំងបរមាណូកូរ៉េខាងជើងនោះ ក៏ជាកត្ដាដែលអាចជំរុញឱ្យទីក្រុងព្យុង យ៉ាងបើកការវាយប្រហារទៅលើកូរ៉េ ខាងត្បូងដែរ។ ប៉ុន្ដែអ្នកឯកទេសវិភាគ បញ្ជាក់ថា កត្ដាខាងលើពិបាកកើតឡើង ដោយសារតែអាមេរិកត្រូវគិតគូរពីផល ប្រយោជន៍មុនពេលវាយប្រហារ បើគ្មាន ប្រយោជន៍ទេ អាមេរិកនឹងមិនចំណាយ ប្រាក់អត់ប្រយោជន៍ឡើយ ។
ទី៣-អាមេរិកការពារសម្ពន្ធមិត្ដ
ប្រសិនបើកូរ៉េខាងជើងមានវិវាទជាមួយកូរ៉េខាងត្បូង ជប៉ុន ឬអាមេរិក អាចនឹងជំរុញឱ្យមានសង្គ្រាមកើតឡើង។ ពេលនោះអាមេរិកអាចនឹងជួយដល់ សម្ពន្ធមិត្ដវាយប្រហារកូរ៉េខាងជើងជា មិនខាន ។
កត្ដាមួយចំនួនទៀតដែលអាចជំរុញ ឱ្យមានសង្គ្រាមផ្ទុះឡើងនោះមានការដាក់ ទណ្ឌកម្មពីអាមេរិក ក៏ដូចជាមិនព្រមចុះ សន្ធិសញ្ញាសន្ដិភាពដែលកូរ៉េខាងជើងបាន ស្នើជាច្រើនដងមកនោះ។ កាលពីកិច្ចប្រជុំ អង្គការសហប្រជាជាតិកន្លងមក កូរ៉េខាង ជើងបានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងចង់ ឱ្យមានសន្ធិសញ្ញាសន្ដិភាពជាមួយអាមេរិកដើម្បីបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េឆ្នាំ ១៩៥០-១៩៥៣ និងបង្កើតទំនាក់ទំនង ល្អប្រសើរជាមួយអាមេរិកឡើងវិញបញ្ចប់ ការចងគំនុំគុំកួននឹងគ្នា ។
រដ្ឋមន្ដ្រីការបរទេសកូរ៉េខាងជើងលោក Ri su Yong មានប្រសាសន៍ថា ប្រសិន បើអាមេរិកផ្លាស់ប្ដូរគោលជំហរ និង យោគយល់ក៏ដូចជាព្រួយបារម្ភពីសន្ដិ សុខនៅឧបទ្វីបកូរ៉េនោះ អាមេរិកគួរតែ យល់ព្រមឱ្យមានសន្ធិសញ្ញាសន្ដិភាពជាមួយកូរ៉េខាងជើង ទាំងនោះជាវិធីសាស្ដ្រ ដ៏ល្អសម្រាប់បញ្ចប់ស្ថានភាពតានតឹង នៅឧបទ្វីបកូរ៉េ ។
លោក Ri Su Yong បញ្ជាក់ថា កូរ៉េ ខាងជើងបានខិតខំឱ្យមានសន្ធិសញ្ញាសន្ដិភាពពេញលេញបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់ដើម្បីធានាសន្ដិសុខស្ថិរភាព នៅឧបទ្វីបកូរ៉េ និងធ្វើឱ្យទំនាក់ទំនងល្អ ប្រសើររវាងកូរ៉េខាងជើងនឹងអាមេរិក ក៏ដូចជាអង្គការសហប្រជាជាតិ ។
ប្រការដែលចុះកិច្ចព្រមព្រៀងគឺជា ហេតុធ្វើឱ្យកូរ៉េខាងជើងបញ្ចប់ការព្រួយ បារម្ភ ហើយកូរ៉េខាងជើងអាចនឹងពិចារ ណាបោះបង់កម្មវិធីបរមាណូក្រោយពេ ល មានសន្ធិសញ្ញាសន្ដិភាព។ មួយវិញទៀត កូរ៉េខាងជើងក៏មិនចង់ឱ្យមានការដាក់ ទណ្ឌកម្មពីសហគមន៍អន្ដរជាតិផងដែរ ការដាក់ទណ្ឌកម្មធ្វើឱ្យសេដ្ឋកិច្ចកូរ៉េខាង ជើងនៅទ្រឹងមួយកន្លែងឬថយចុះទៀត ផង ។
កន្លងមកលោក Ri Su Yong បាន ប្រកាសនៅក្នុងកិច្ចប្រជុំអង្គការសហ ប្រជាជាតិនៅទីក្រុងញូវយ៉កថា ការដាក់ ទណ្ឌកម្មសេដ្ឋកិច្ចបានរារាំងគោលដៅ អភិវឌ្ឍន៍។ ទន្ទឹមនឹងនោះក៏បានថ្កោល ទោសអាមេរិកថា បានរក្សាគំនុំប្រឆាំង កូរ៉េខាងជើង ។
លោក Ri Su Yong បានបញ្ជាក់នៅ ក្នុងកិច្ចប្រជុំពីរបៀបវារៈពីការអភិវឌ្ឍ របស់អង្គការសហប្រជាជាតិដោយលោក បានបញ្ជាក់ថា របៀបវារៈនេះពិតជា សំខាន់ក្នុងការអភិវឌ្ឍ។ ប៉ុន្ដែលោក ព្រមានថា ការអភិវឌ្ឍនឹងមិនឈានដល់ គោលដៅនោះឡើយប្រសិនបើការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសមួយចំនួន នៅតែរក្សាយូរអង្វែងនោះ ។
កាលពីថ្ងៃទី២៥ ខែកញ្ញា សមាជិកអង្គ ការសហប្រជាជាតិបានអនុម័តគម្រោង អភិវឌ្ឍន៍ ហើយយកគោលដៅចុងក្រោយ នាឆ្នាំ២០៣០ ដោយក្នុងរយៈពេលនោះ ត្រូវតែកាត់បន្ថយភាពក្រីក្រ ការពារ ផែនដី និងគុណភាពវិស័យអប់រំ ។
ក្រៅពីនេះសុន្ទរកថារបស់លោក Ri su yong ដែលបានផ្ដល់ទៅអង្គការ សហប្រជាជាតិមានឃ្លាមួយសរសេរថា“អាមេរិកនៅតែព្យាយាមគាបសង្កត់ លើវិស័យសំខាន់សម្រាប់ជីវភាពរស់នៅ របស់ពលរដ្ឋកូរ៉េខាងជើងនៅក្រោមរូបភាពផ្សេងៗក៏ដូចជាចងគំនុំក្នុងគោល ដៅលុបបំបាត់របបសង្គមនិយមនៅកូរ៉េ ខាងជើង” ។
លោក Ri ក៏បានប្រកាសទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់មេដឹកនាំ គីម ជុងអ៊ុន កូរ៉េខាងជើងកំពុងតែ ទទួលជោគជ័យនៅក្នុងគោលដៅអភិវឌ្ឍន៍ រឹងមាំ បើទោះបីទទួលរងការដាក់ទណ្ឌ កម្មក៏ដោយ ។
ជាយូរណាស់មកហើយកូរ៉េខាងជើង បានទទួលរងការដាក់ទណ្ឌកម្មពីអាមេរិកនិងសហគមន៍អន្ដរជាតិដោយសារតែ កម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីលរបស់ប្រទេសនេះហើយទណ្ឌកម្មនោះអាចនឹង បង្កើនបន្ថែមទៀតប្រសិនបើកូរ៉េខាងជើង នៅតែបន្ដសាកល្បងមីស៊ីលក្នុងឱកាស ខួបគម្រប់៧០ឆ្នាំថ្ងៃដែលបង្កើតគណ បក្សពលករកូរ៉េខាងជើង ។
មានសន្ធិសញ្ញាសន្ដិភាពពេញលេញកូរ៉េខាងជើងអាចបញ្ចប់ការគំរាមកំហែង ដល់បណ្ដាប្រទេសជិតខាងក្នុងនោះមាន អាមេរិកនិងកូរ៉េខាងត្បូង។ កន្លងមក កូរ៉េខាងជើងតែងតែគំរាមកំហែងវាយ ប្រហារដោយគ្មានក្ដីអាណិតអាសូរឬ វាយប្រហារដោយគ្រាប់បែកបរមាណូ ទៅលើកូរ៉េខាងត្បូង និងអាមេរិករាល់ ពេលដែលប្រទេសទាំង២ចាប់ផ្ដើមធ្វើ សមយុទ្ធរួមគ្នា។ ហេតុអ្វីបានជាទីក្រុង ព្យុងយ៉ាងតែងតែគំរាមកំហែងបែបនេះ?
មនុស្សជាច្រើនបានចាត់ទុកថា ដោយសារកូរ៉េខាងជើងមានគ្រាប់បែកបរមាណូនៅក្នុងដៃ ចំណែកភាគីកូរ៉េខាង ត្បូងមិនមានគ្រាប់បែកប្រល័យលោក ហើយត្រូវពឹងផ្អែកទៅលើឃ្លាំងអាវុធបរមាណូអាមេរិកដែលនៅឆ្ងាយដាច់ ស្រយាល។ ដូច្នេះការគំរាមកំហែងវាយ ប្រហារដោយបរមាណូពីកូរ៉េខាងជើង ពិតជាធ្វើឱ្យភាគីកូរ៉េខាងត្បូងព្រួយ បារម្ភយ៉ាងខ្លាំង។ មានសំណួរមួយបាន ចោទសួរថា តើវិមានបៃតង (វិមាន ប្រធានាធិបតី)របស់កូរ៉េខាងត្បូងអាចគិតគូរដល់ការផលិតគ្រាប់បែកបរមាណូសម្រាប់ទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើងដែរឬទេ? ៕
ប្រែសម្រួល៖ ម៉ែវ សាធី