ទីប្រឹក្សា លោក ត្រាំ ចោទចិន ថានាំចូល ឧបករណ៍ ធ្វើតេស្ត រក COVID-19 ក្លែងក្លាយ ទៅ អាមេរិក

ចែករំលែក៖

អាមេរិក៖ ចិនកំពុងប្រឈមនឹងអាមេរិក រកវិធានការចាប់កំហុស ទាំងអាមេរិកមានអ្នកឆ្លងនិងស្លាប់ច្រើនជាងគេលើពិភពលោក។

នៅពីថ្ងៃទី ២៧ ខែមេសាលោក Peter Navarro ទីប្រឹក្សា ពាណិជ្ជកម្ម របស់ សេតវិមាន បានចោទចិនថាបាន បញ្ជូន ប្រដាប់ធ្វើតេស្ត COVID-19 ដែលមាន គុណភាព អន់ និងក្លែងក្លាយមកអាមេរិក ។ លោក Navarro ថែមទាំង អះអាងថា សំងំ កើប ផលចំណេញ ក្នុងពេល មានជំងឺរាតត្បាតសកល COVID-19 ផងដែរ ។

លោក Peter Navarro ដែល ត្រូវបាន លោក ដូ ណាល់ ត្រាំ ចាត់តាំងអ្នកទទួលបន្ទុកផ្គត់ផ្គង់ សម្ភារទាក់ទង នឹងជំងឺ COVID-19 និយាយថា ប្រដាប់ធ្វើតេស្ត ស្វែងរក វីរុស និងតេស្តស្វែងរកប្រព័ន្ធ ភាពស៊ាំ មានសារៈសំខាន់ណាស់ សម្រាប់ អាមេរិកដើម្បី ឲ្យមនុស្ស អាចចេញទៅ ធ្វើការវិញ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយពីថ្ងៃទី២៧ ខែមេសា។

លោក Navarro បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយ កម្មវិធី Fox and Friend នោះថា៖ ការធ្វើ តេស្តអាចឲ្យយើង រកឃើញមនុស្ស ដែលមានភាពស៊ាំ ហើយ ដែលអាចទៅធ្វើ ការនៅកន្លែង មានសុវត្ថិភាពបាន ប៉ុន្តែបញ្ជាក់ថា អាមេរិកមិនអាចប្រើឧបករណ៍ឡើយ ។ លោកនិយាយ ចំៗថា ៖« តែជាឧទាហរណ៍យើងមិនអាចឲ្យ ចិននាំចូល ឧបករណ៍ធ្វើតេស្តក្លែងក្លាយ ឬ របស់បន្លំបានឡើយ ព្រោះវាអាចឲ្យមាន បញ្ហារំខានកើតឡើង » ។

ចិនរងការរិៈគន់ពីអាមេរិកធ្ងន់ៗ ដោយលោក Navarro និយាយមិនសំចៃមាត់ សង្កត់ធ្ងន់ ទៀតថា ពេលនេះមាន ឧបករណ៍ធ្វើតេស្ត ស្វែងរកអង់ទីករ នាំចូលមកពី ចិនជាច្រើន តែមានគុណភាពអន់ និងចេញសញ្ញាមិន ត្រឹមត្រូវជាដើម ។

ចំណែកឯចិនវិញបាន បដិសេធរាល់ ការចោទប្រកាន់ ដែលថាខ្លួន លាក់បាំងព័ត៌មានពីការផ្ទុះមេរោគ ។ ទាក់ទង គុណភាពទំនិញក្រសួងពាណិជ្ជកម្មចិន បាន រឹតត្បិតការអនុញ្ញាត ការនាំចេញផលិតផល មួយចំនួនដរាបណា ផលិតផលនោះ មិនទាន់ ទទួលការអនុញ្ញាត ពីប្រទេសនាំចូល។
ផ្ទុយទៅវិញទីប្រឹក្សា ពាណិជ្ជកម្ម សេត វិមាន រូបនេះបាន ចោទចិនថា ធ្វើវីរុស សាយភាព ជុំវិញពិភពលោក ដោយសារតែ បានលាក់ព័ត៌មានអស់រយៈពេល ៦សប្តាហ៍។លោក Navarro លើកឡើងថាចិន អាចនឹងរាំងខ្ទប់ជំងឺនេះ ត្រឹម ក្រុង វូ ហាន តែបាន មិនធ្វើបែបនោះឡើយ តែឲ្យមេរោគនេះ ឆ្លង ជុំវិញពិភពលោក ដោយឲ្យ ជនជាតិចិន រាប់សែននាក់ឡើងយន្តហោះទៅ អ៊ីតាលី អាមេរិក និងកន្លែងដទៃទៀត ។
ចំពោះលោកត្រាំបាននិយាយពីសេតវិមាន ទារសំណងពីចិនដ៏ច្រើន ពីករណីករណីកូវីដ១៩ បានឆ្លងពេញពិភពលោក តែចិនថា ការចោទប្រកាន់គ្មាន ភ័ស្តុតាង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print