ភ្នំពេញ៖ ទីបំផុត ! នាយរងផ្នែកប្រឆាំងគ្រឿងញៀន ដែលជាឃាតក បាញ់ប្រហារបុរសម្នាក់សម្លាប់ តែត្រឹមបណ្តាលអោយរងរបួសធ្ងន់ នៅមុខសូរិយា ម៉ល ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តកំពត បន្ទាប់ពីរត់គេចខ្លួន២យប់ ៣ថ្ងៃ។
សមត្ថកិច្ចបានអោយដឹងថា៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃសហការជាមួយនគរបាលខេត្តកំពត បានចាប់ខ្លួនប៉ូលិសរាជធានីភ្នំពេញម្នាក់ ដែលជាខ្មាន់កាំភ្លើងបាញ់ប្រហារបុរសម្នាក់បណ្តាលអោយរងរបួសធ្ងន់ នៅមុខសូរិយា ម៉ល នាពេលថ្មីៗនេះ ។
សមត្ថកិច្ច បង្ហើបប្រាប់ ថា ជនដៃដល់មានឈ្មោះ កែវ រ័ត្នវិទ្យា ជានាយរងផ្នែកប្រឆាំងគ្រឿងញៀន ។
សូមបញ្ជាក់ថា ករណីបាញ់ប្រហារនេះ បានកើតឡើង កាលពីវេលាម៉ោងជាង៣ រំលងអាធ្រាត្រថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវលេខ៥១ មុខសូរិយាម៉ល ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ៕
...
ដោយ៖ ចេស្តា