ភ្នំពេញ៖ អាស្រ័យដោយសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ បានចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ រហូតមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នាពេលខាងមុខនេះ មានរយៈពេល៣ខែ ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទែក្នុងនៃរដ្ឋសភា។
នៅរយៈពេល៣ខែកន្លងមកនេះ សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ សម្រេចទទួលបានលទ្ធផលដូចតទៅ៖
១- អនុម័តសេចក្តីព្រាងច្បាប់ចំនួន ១២ដែលស្នើរឡើងដោយរាជរដ្ឋាភិបាល។
២- អនុម័តសេចក្តីស្នើរច្បាប់ចំនួន១។
៣- អនុម័តសេចក្តីស្នើវិសោធនកម្ម ប្រការ៣ថ្មី ប្រការ ៧ថ្មី ប្រការ៨ ប្រការ១០ថ្មី(ពីរ) ប្រការ ១៤ថ្មី ប្រការ ១៨ថ្មី ប្រការ ២០ ប្រការ ២១ ប្រការ ២២ថ្មី ប្រការ ៣១ថ្មី(ពីរ) ប្រការ៣៣ថ្មី ប្រការ៣៤ ប្រការ ៣៦ថ្មី ប្រការ ៤០ថ្មី និងប្រការ៤៧ថ្មី(បី) នៃបទបញ្ជាផ្ទែក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលស្នើឡើងដោយតំណាងក្រុមតំណាងរាស្រ្តហត្ថលេខី។
៤- អនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីវិសោធនកម្មមាត្រា ២១ នៃច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា ដែលស្នើឡើងដោយសមាជិកព្រឹទ្ឋសភា៕