Breaking News ៖ កូរ៉េខាងជើងត្រៀមបញ្ជូនគណៈប្រតិភូសេដ្ឋកិច្ចទៅកាន់ចិន ក្នុងពេលមានពាក្យចរចាមអារ៉ាមពី សុខភាព គីម ជុងអ៊ុន

ចែករំលែក៖

ប្រទេសកូរ៉េខាងជើង៖ កូរ៉េខាងជើង បានត្រៀមបញ្ជូនគណៈប្រតិភូសេដ្ឋកិច្ច ទៅកាន់ ប្រទេសចិន ពិភាគ្សាពីការបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយពេលកូវីដ១៩ គ្រប់គ្រងបានទាំងស្រុង។ សកម្មភាពខាងលើកើតឡើង ក្នុងពេលមានពាក្យចរចាមអារ៉ាមស្តីពិសុខភាព របស់មេដឹកនាំ គីម ជុងអ៊ុន។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា គណៈប្រតិភូសេដ្ឋកិច្ច កូរ៉េខាងជើង នឹងទៅដល់ទីក្រុងប៉េកាំងនៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។ ក្រៅពីនេះក៏បានពិភាក្សាពីការបើកទ្វារសេដ្ឋកិច្ចឡើងវិញក្រោយរយៈពេលផ្អាកជាច្រើនខែ ដោយសារកូវីដ១៩។កូរ៉េខាងជើងជាប្រទេសដែល បានបិទព្រំដែនមុនគេបង្អស់ចាប់តាំងពីផ្ទុះកូវីដ១៩ នៅទីក្រុងវូហាន។
នៅពេលនេះសកម្មភាពនៅតាមដងផ្លូវក្នុងទីក្រុង Pyeongyang នៅតែមាន សភាពធម្មតាដដែល មិនមានអ្វីប្រែប្រួលនោះឡើយ ។ ពលរដ្ឋកូរ៉េខាងជើង ត្រូវគេមើលឃើញថា មានពាក់ម៉ាសជិត ពេលធ្វើដំណើរនៅលើដងផ្លូវ ទៅតាមវិធានការទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូវីដ១៩ (COVID-19)របស់រដ្ឋាភិបាល ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNAនៅថ្ងៃទី២៩ខែមេសា បានផ្សាយនៅឃ្លីបវីដេអូ ដែលមានចំណងជើងថា “ពិត ឬមិនពិត” នៅលើបណ្តាញសង្គមរបស់ខ្លួន ដើម្បីអះអាងបញ្ជាក់ថា មិនមានអ្វីប្រែប្រួលឡើយ។ ការរស់នៅរបស់ពលរដ្ឋ ដូចជាសព្វថ្ងៃ ។
សារព័ត៌មាន Arirang របស់កូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០បានផ្សាយថា វាហាក់ដូចជាកូរ៉េខាងជើង កំពុងបញ្ចេញសំឡេង ដោយប្រើការឃោសនា ដើម្បីលុបបំបាត់ពាក្យចរចាមអារ៉ាម ជុំវិញបញ្ហាសុខភាពរបស់លោក គីម ជុងអ៊ុន យ៉ាងដូច្នោះឯង៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print