នគរបាលខណ្ឌសែនសុខ បញ្ជូ​ន​ជនសង្ស័យ១០នាក់ ទៅកាន់​តុ​លាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ១០នាក់ ពាក់ព័ន្ធបទលើសផ្សេងៗគ្នាដូចជា ៖ហិង្សា , លួច និង ឆក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌសែនសុខ បញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០២០នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

មន្ត្រីនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ​ជនសង្ស័យទាំង១០នាក់នេះ ត្រូវបាននគរបាលខណ្ឌសែនសុខ បង្ក្រាបបានជាបន្តបន្ទាប់​ក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមក ហើយបានសាកសួរបញ្ចាប់នីតិ​វិ​ធី​ និ​ងកសាងសំណុំរឿងរួចរាល់ ​។ ក្នុងបទល្មើស៣ផ្សេងគ្នារួមមាន៖ ករណីទី១៖ហិង្សាដោយចេតនា , ករណីទី២៖ លួច និងករណីទី៣៖ឆក់ទ្រព្យសម្បត្តិពលរដ្ឋ ។

បន្ទាប់ពីសាកសួរពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីនេះពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែ​ម្តង​។

លោក​វរសេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ឬចែកចាយនូវសាធាតុ​ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​៕ដោយ៖ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print