Breaking News ៖ អាមេរិក មិនដឹងពីព័ត៌មានពាក់ព័ន្ធ មេដឹកនាំគីម ជុងអ៊ុនឡើយ

ចែករំលែក៖

កូរ៉េខាងជើង៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo បានប្រកាសថា អាមេរិកមិនមានព័ត៌មានពាក់ព័ន្ធមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុននោះឡើយ ហើយអាមេរិកកំពុងតែតាមដានព័ត៌មានពាក់ព័ន្ធពីសុខភាពរបស់ មេដឹកនាំកូរ៉េខាងជើង។
នៅថ្ងៃទី៣០ខែមេសា ក្នុងសន្និសីទកាសែត លោក Mike Pompeo បានបញ្ជាក់ថា អាមេរិកកំពុងតែតាមដានសកម្មភាពរបស់គីម ជុងអ៊ុន ក៏ដូចជាស្ថានភាពនៅក្នុងទឹកដីកូរ៉េខាងជើង។ រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ទៀតថា ពលរដ្ឋកូរ៉េខាងជើង អាចនឹងធ្លាក់ក្នុង គ្រោះអត់ឃ្លាន ដោយសារតែកង្វះស្បៀងអាហារ ដោយសារតែប្រទេសនេះរវល់ធ្វើសង្គ្រាមប្រឆាំងកូវីដ១៩។
លោក Mike Pompeo មិនបានបញ្ជាក់ឲ្យបានច្បាប់ពីគ្រោះអត់ឃ្លាននៅក្នុងប្រទេសនេះឡើយ ប៉ុន្តែ ការដែលកូរ៉េខាងជើង បញ្ជូនក្រុមឯកទេសសេដ្ឋកិច្ច ទៅទីក្រុងប៉េកាំងបានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពខាងលើ។
នៅក្នុងសន្និសីទកាសែត រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានប្រកាសថាអាមេរិកនិងបន្ត ទៅលើគម្រោងរំសាយអាវុធបរមាណូរបស់ប្រទេសនេះ បើទោះបីស្ថានភាពក្នុងទឹកដីកូរ៉េខាងជើងប្រែសម្រួលយ៉ាងណាក្តី។
ជាមួយគ្នានេះមន្ត្រីកូរ៉េខាងត្បូង បានប្រកាសថា មេដឹកនាំគីម ជុងអ៊ុនអាចសម្រាកនៅតំបន់រម្មណីយដ្ឋានឆ្នេរសមុទ្រ ដើម្បីបញ្ជៀសការឆ្លងកូវីដ១៩៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print