អ្នកឆ្លងកូវីដ-១៩ធ្លាក់ចុះ ម៉ាឡេស៊ី នឹងឲ្យក្រុមហ៊ុនមួយចំនួនដំណើរការ

ចែករំលែក៖

អ្នកឆ្លងកូវីដ-១៩ នៅម៉ាឡេស៊ីបានធ្លាក់ចុះទាបពីមួយថ្ងៃទៅមួយថ្ងៃ ជាសញ្ញាដ៏ល្អដើម្បីឲ្យប្រទេសនេះរៀបចំដំណើរការសេដ្ឋកិច្ចឡើងវិញ។

គិតមកដល់វេលាម៉ោង ២០ ថ្ងៃទី១ខែឧសភា តាមគេហទំព័រ worldometers.info ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះមាន ៦.០៧១នាក់ ស្លាប់១០៣នាក់ និងជាសះស្បើយ៤.២១០។ អាចនិយាយបានថា ពេលនេះម៉ាឡេស៊ីបានគ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលបានហើយ។
កត្តាទាំងនោះហើយបានជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin នៅថ្ងៃទី១ខែឧសភានេះបានប្រកាសថា រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យក្រុមហ៊ុនមួយចំនួន បើកទ្វារដំណើរការចាប់ពីថ្ងៃទី៤ខែឧសភានេះទៅ ដោយប្រុងប្រយ័ត្នខ្ពស់បំផុត ។ ប៉ុន្តែ រោងភាពយន្ត ក្លិបកម្សាន្តនានា… ព្រមទាំងសាលារៀង ព្រះវិហារអ៊ិស្លាមមិនទាន់អនុញ្ញាតឲ្យបើកទ្វារនៅឡើយទេ។

លោក Muhyiddin Yassin បានលើកឡើងថា ការអនុញ្ញាតឲ្យបើកទ្វារក្រុមហ៊ុនមួយចំនួន គឺទទួលបានការបើកភ្លើងខៀវពីក្រសួងសុខាភិបាល និងអង្គការWHO រដ្ឋាភិបាលបានសម្រេចបើកទ្វារតែវិស័យសំខាន់ៗសម្រាប់សេដ្ឋកិច្ចជាតិតែប៉ុណ្ណោះ។ ប៉ុន្តែត្រូវគោរពទៅតាមច្បាប់ការពារឆ្លងកូវីដ-១៩ គឺបុគ្គលិក ពលករត្រូវតែពាក់ម៉ាស់ និងមានគម្លាតពីគ្នាឲ្យបានល្អបញ្ចៀសការឆ្លង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print