​រថយន្ដ​ដឹក​ទំនិញគេចពន្ធ​បើក​លឿន​បុក​គោ​យន្ដ​កន្ដ្រៃ​ដាច់​ពាក់កណ្ដាល​តែ​ម្ចាស់​លោត​ចេញ​ទាន់​របួស​បាក់ដង​កាំបិត​

ចែករំលែក៖

​ក្រុង​ប៉ោយ​ប៉ែ​ត៖​ រថយន្ដ​កាម​រី​១​គ្រឿង​ ស៊េរី​ឆ្នាំ​១៩៩៣​ពណ៌​ខ្មៅ​ចង្កូត​ឆ្វេង​ដឹក​ ទំនិញគេចពន្ធ​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ ចង្កូត​បុក​គោ​យន្ដ​កន្ដ្រៃ​ដឹក​អង្ករ​ដាច់​ជា​២​ សំណាងល្អ​ម្ចាស់​លោត​ចេញ​ទាន់​បណ្ដាល​ ឱ្យ​រង​របួស​យ៉ាងដំណំ​កាលពី​វេលា​ម៉ោង​ ២​និង​៣៥​នាទី​រសៀល​ ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ផ្លូវបំបែក​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​នៅ​ម្ដុំ​កូន​ដំរី​ ឋិត​ក្នុងភូមិ​កូន​ដំរី​ សង្កាត់​និមិត្ដ​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្ដ​បន្ទាយ​ មាន​ជ័យ​។​

20160115_152942

​សមត្ថកិច្ច​ប្រាប់​ថា​ ជន​រង​គ្រោះជា​ ម្ចាស់​គោ​យន្ដ​មានឈ្មោះ​ប៊ូ​ ប៉ី​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​រស្មី​សាមគ្គី​ សង្កាត់​និមិត្ដ​ ក្រុង​ប៉ោយ​ប៉ែ​ត​ រង​របួស​ ផ្នែក​ស្មា​ខាងស្ដាំ​ ចំណែក​គោ​យន្ន​ដាច់​ពាក់​ កណ្ដាល​។​ រីឯ​ម្ចាស់​រថយន្ដ​បង្ករ​ឈ្មោះ​ ខា​ ជីវ៉ា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រង​របួស​ ស្រាល​រស់នៅ​ក្នុងភូមិ​-​សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ បើករថយន្ដ​កាម​រី​ស៊េរី​ ឆ្នាំ​១៩៩៣​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បាត់​ ដំបង​២A-០២៥៥​ ខូចខាត​ផ្នែក​ខាង​មុខ​ ធ្ងន់​ ។​

​ប្រភព​នៅ​កន្លែង​កើតហេតុ​ប្រាប់​ថា​ គោ​យន្ដ​កន្ដ្រៃ​បាន​ដឹក​អង្ក​របើក​ពី​ទិស​ខាង​ កើត​ទៅ​ទិស​ខាងលិច​ដោយ​ឆ្លងផ្លូវ​ជិត​ផុត​លុះដល់​កន្លែង​កើតហេតុ​រថយន្ដ​បង្ករ​បាន​ ធ្វើ​ដំណើរ​ពី​លិច​ឆ្ពោះទៅ​កើត​ដឹក​ទំនិញ​ គេចពន្ធ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​ ដែល​ ទំនិញ​ទាំងនោះ​យក​ចូល​មក​កម្ពុជា​តាម​ ច្រករបៀង​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំ​មិន​ ទាន់​ក៏​បុក​ចំ​ពី​ហៀ​ង​ ខណៈ​គោ​យន្ដ​កំពុង​ ឆ្លងផ្លូវ​បណ្ដាល​ឱ្យ​ដាច់​គោ​យន្ដ​កន្ដ្រៃ​ជា​ពី​ ធ្លាក់​អង្ករ​រាយ​ពេញ​ផ្លូវ​តែ​សំណាង​អ្នក​បើក​ គោ​យន្ដ​លោត​ចេញ​ទាន់​បណ្ដាល​ឱ្យ​រង​ របួស​បាក់ដង​កាំបិត​ខាងស្ដាំ​ ។​

​ក្រោយ​ហេតុការណ៍​សមត្ថកិច្ច​ជំនាញ​ប៉ុស្ដិ៍​និមិត្ដ​ចុះ​វាស់វែង​យក​រថយន្ដ​បង្ក​ និង​គោ​យន្ដ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ ប៉ុស្ដិ៍​នគរបាល​ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ ច្បាប់​ ។​

​គួរ​បញ្ជាក់​ថា​ ពលរដ្ឋ​រស់នៅ​កន្លែង​ កើតហេតុ​បាន​នាំ​គ្នា​លើក​ឡើង​ថា​ សួ​ម​ឱ្យ​ សមត្ថកិច្ច​ជំនាញ​មេត្ដា​ចាត់ការ​លើ​ក្រុម​ អ្នក​បើករថយន្ដ​ដឹក​ទំនិញគេចពន្ធ​ចេញពី​ ប៉ោយ​ប៉ែ​ត​ឱ្យ​ក្រុម​ឈ្មួញ​នៅ​ពេល​យប់​ផង​ ព្រោះ​រថយន្ដ​ទាំងនោះ​ បើកបរ​មិន​គោរព​ ច្បាប់​គ្មាន​ស្លាក​លេខ​រថយន្ដ​ត្រឹមត្រូវ​ បើកបរ​លឿន​ហួសកា​កំណត់​នៅ​ទីប្រជុំ​ ជន​ហើយ​កន្លង​មក​រថយន្ដ​ទាំងនោះ​តែង​ តែ​បង្ករ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​តាម​ផ្លូវជាតិ​ច្រើន​ករណី​មក​ហើយដោយ​សារ​ តែ​ការ​បើកបរ​មិន​គោរព​ច្បាប់​ និង​បើក​ លឿន​ហួសការ​កំណត់​ក្នុង​ទីប្រជុំជន​៕​

20160115_153042

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print