សារព័ត៌មានចិនបានផ្សាយថា មជ្ឈ មណ្ឌលស្រាវជ្រាវបានឡើងគម្រោងសាង សងរោងចក្រអគ្គិសនីដើរដោយថាមពល បរមាណូចល័តអណ្ដែតនៅលើដែនសមុទ្រ ដែលត្រូវធ្វើឡើងនៅចុងឆ្នាំ២០១៦នេះ។
គណៈកម្មធិការកែទម្រង់និងអភិវឌ្ឍន៍ជាតិរបស់ចិនបានបញ្ជាក់ថា ឯកសារ បានរៀបចំរួចរាល់ហើយរដ្ឋាភិបាលបានសម្រេចឱ្យសាងសងរោងចក្រខាងលើ មានឈ្មោះថា ACP 100 ។ រោងចក្រ ខាងលើត្រូវប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ បំផុត។
រោងចក្រ ACP100 ជាប្រភេទរោង ចក្រធុនតូចអាចបម្លាស់ទីទៅកាន់គ្រប់ទីកន្លែងនៅលើដែនសមុទ្រសម្រាប់ បម្រើដល់ប្រជាពលរដ្ឋនៅតាមឆ្នេរ សមុទ្រក៏ដូចជាក្រុមហ៊ុនរុករកប្រេងនៅតាមសមុទ្ររបស់ចិន។
តាមគម្រោងរោងចក្រខាងលើនឹង សាងសង់រួចរាល់នៅឆ្នាំ២០១៩ហើយ អាចបម្រើដល់ប្រជាពលរដ្ឋ និងក្រុម ហ៊ុនជាច្រើនក្នុងវិស័យផ្គត់ផ្គង់ថាមពលអគ្គិសនី។ ក្រៅពីនេះរោងចក្រខាងលើ បានដើរតួនាទីយ៉ាងសំខាន់បំផុតលើវិស័យ យោធាដែលអាចផ្គត់ផ្គងដល់កម្លាំង ទាហានជើងទឹកចិននៅទីតាំងឆ្ងាយពីដី គោកដូចជានៅកោះសិប្បនិមិត្ដដែលចិន បានបង្កើតឡើងដោយខុសច្បាប់នោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី