អាកាសយានដ្ឋានទាំងអស់នៅកូរ៉េខាង ត្បូងចាប់តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៦បានបង្កើនការការពារសន្ដិសុខ ក្រោយពេលដែលមន្ដ្រីសន្ដិសុខប្រទេស នេះប្រកាសអាសន្នពីការគំរាមកំហែង វាយប្រហារគ្រាប់បែកអត្ដឃាត ។
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា អាកាសយានដ្ឋានអន្ដរ ជាតិ Gimpo នៅភាគខាងលិចទីក្រុង សេអ៊ូលនៅព្រឹកថ្ងៃទី១៥ ខែមករា ទទួល បានទូរស័ព្ទពីមនុស្សម្នាក់និយាយភាសាអារ៉ាប់គំរាមកំហែងវាយប្រហារបំផ្ទុះ គ្រាប់បែកនៅតាមអាកាសយានដ្ឋាន នានារបស់កូរ៉េខាងត្បូង ។ បុរសខាងលើ បានបញ្ជាក់ថា គ្រាប់បែកបានបង្កៃរួច ជាស្រេចនៅតាមគោលដៅក្នុងអាកាសយានដ្ឋាន ។
មន្ដ្រីកូរ៉េខាងត្បូងបានឱ្យដឹងថា ទូរ ស័ព្ទខាងលើហៅចេញពីបរទេសគឺចេញពីប្រទេសឡាវ ។ ប៉ុន្ដែក្រុមអ្នកឯកទេស មិនទាន់បញ្ជាក់ពីទីតាំងក៏ដូចជាអ្នក ដែលបានហៅទូរស័ព្ទខាងលើទៅកាន់ កូរ៉េខាងត្បូង។ ប៉ូលិសកូរ៉េខាងត្បូងបាន ឱ្យដឹងថានឹងស្នើដល់ប៉ូលិសអន្ដរជាតិ អាំងទែប៉ូលចូលរួមស្រាវជ្រាវ ។
ក្រោយពីទទួលបានទូរស័ព្ទភ្លាមៗក្រុម សន្ដិសុខក៏បានបង្កើនការការពារនៅ តាមគោលដៅនៅក្នុងអាកាសយានដ្ឋានចំនួន១៥ដោយទុកឱ្យអ្នកដំណើរធ្វើចរា ចរណ៍ធម្មតា ។
ហេតុការណ៍គំរាមកំហែងខាងលើកើត ឡើងក្រោយពេលដែលប្រទេសឥណ្ឌូនេស៊ីទទួលរងការវាយប្រហារដោយកក្រុមភេរវកម្មអិស្លាមបង្កើតរដ្ឋធ្វើឱ្យកក្រើកពិភពលោក ។ ក្រុមអ្នកជំនាញភេរវកម្ម បញ្ជាក់ថា ការដែលក្រុម IS បង្កើនការ វាយប្រហារនៅតំបន់អាស៊ានដោយសារ តែពួកគេត្រូវខាតបង់ជាច្រើននៅក្នុង ទីដីស៊ីរីនិងអ៊ីរ៉ាក់ដោយសារតែការវាយ ប្រហារពីអាមេរិកនិងរុស្ស៊ី ។ ចំណុចទាំង នោះហើយធ្វើឱ្យពួគគេបង្វែរមកអាស៊ីវិញ ម្ដងដើម្បីទាក់ទាញការចាប់អារម្មណ៍ពី ប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក ៕
ប្រែសម្រួល៖ ម៉ែវ សាធី