​ធ្លាប់​ទាស់សម្ដី​គ្នា ​ដល់​ពេល​បាន​ជួប​កាប់​គ្នា​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ៖​ បុរស​ម្នាក់​បាន​រង​ របួសស្រាល​ម្នាក់​រង​របួសធ្ងន់​និង​បុរស​ ម្នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ ខ្នោះ​បន្ទាប់​ពី​មាន​ជម្លោះ​ហិង្សា​មួយ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ឆ្នេរ​កន្ទុយ​នាគ​ ស្ថិត​ នៅ​ក្រុម​ទី​១៤​ ភូមិ​៤​ ស្ថិត​នៅ​ក្រុម​ទី​១៤​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​។​

IMG-20160116-WA0002

​បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ឈ្មោះ​ ឡុ​ច​ សា​ភាន​ អាយុ​២២​ឆ្នាំ​ រស់​ នៅ​ក្នុង​ក្រុម​១៤​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​ ព្រះ​សីហ​នុ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ដូង​ រី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជា​កម្មករ​ សំណង់​និង​ម្នាក់​ទៀត​ពុំ​ស្គាល់ឈ្មោះ​ ។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ មុន​ ពេល​កើតហេតុ​ខណៈ​ដែល​ឈ្មោះ​ ឡុ​ច​ សា​ភាន​ និង​ដៃគូ​ម្នាក់​ទៀត​កំពុង​នាំ​គ្នា​ អង្គុយ​ផឹកស៊ី​នៅ​លើ​ឆ្នេរ​កន្ទុយ​នាគ​ស្រាប់​ តែ​ឈ្មោះ​ ដូង​ រី​ បាន​កាន់​ញញួរ​ដំ​ដែក​ គោល​មក​វាយ​ដៃគូ​របស់​ឈ្មោះ​ ឡុ​ច​ សា​ភាន​ បណ្ដាល​ឱ្យ​រង​របួសស្រាល​។​ ពេល​នោះ​ឈ្មោះ​ ឡុ​ច​ សា​ភាន​ ក៏​បាន​ ទាញ​កាំបិតប៉័ងតោ​ដែល​នៅ​ក្បែរ​ខ្លួន​នោះ​ ទៅ​កាប់​ឈ្មោះ​ ដូង​ រី​ ជា​ច្រើន​កាំបិត​ បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ក៏​បង្ក​ការ​ភ្ញាក​ ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​មក​ឃាត់ខ្លួន​គេ​តែ​ម្ដង​ ។​

​ក្រោយ​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ឈ្មោះ​ ឡុ​ច​ សា​ភាន​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​ឈាន​ដល់​ប្រើ​ហិង្សា​បែប​នេះ​គឺ​ដោយសារ​តែ​ពួក​គេ​ធ្លាប់​មាន​គំនុំ​ពី​មុន​គ្រា​ដែល​ពួក​គេ​នៅ​ធ្វើ​ជា​កម្មករ​ សំណង់​ជាមួយ​គ្នា​ ហើយ​នៅ​ថ្ងៃ​កើត​ ហេតុ​ដោយសារ​តែ​ម្នាក់ៗ​ស្រវឹង​រៀងខ្លួន​ រួច​បាន​ប្រទះ​គ្នា​ទើប​កើត​មាន​ហិង្សា​ បែប​នេះ​ទៅ​ ។​

​ក្រោយ​ពី​កើតហេតុ​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ ចំណែក​ ឈ្មោះ​ ឡុ​ច​ សា​ភាន​ ត្រូវ​បាន​សមត្ថកិច្ច​ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​អ​ធិ​ ការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​ ៕​

FB_IMG_1452895486104

IMG-20160116-WA0004

IMG-20160116-WA0005 (1)

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print