ខេត្ដព្រះសីហនុ៖ បុរសសញ្ជាតិ អាមេរិកាំងម្នាក់ត្រូវគេប្រទះឃើញ ចង.កស្លាប់នៅក្នុងផ្ទះកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ស្ថិតនៅក្រុម២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ។
សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុបានប្រាប់ថា ជនសង្ស័យឈ្មោះ DZUIK RADOMIR ភេទប្រុស អាយុ៦០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ442601176 មានសុពលភាពដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបន្ដទៀតថា ជនរងគ្រោះ មានប្រពន្ធជាជនជាតិខ្មែរឈ្មោះ ជួន បេឡា អាយុ៣៣ឆ្នាំ បានរស់នៅជាមួយ គ្នាតាំងពីឆ្នាំ២០០៥ មកម្ល៉េះ ។
លោក កុល ផាលី ស្នងការរងខេត្ដ ព្រះស៊ីហនុទទួលបន្ទុកព្រហ្មទណ្ឌបានឱ្យ ដឹងថា ករណីដែលជនបរទេសចង.កធ្វើ អត្ដឃាតនេះសមត្ថកិច្ចនៅពុំទាន់ដឹងមូល ហេតុជាក់លាក់នៅឡើយទេ ហើយកំពុង ស្រាវជ្រាវបន្ដ ។
បច្ចុប្បន្នសាកសពជនរងគ្រោះសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យក្រោយធ្វើ កោសល្យវិច័យរួចក៏ប្រគល់ឱ្យប្រពន្ធ ដើម្បីចាត់ចែងបន្ដ ៕
ដោយ៖ ឆ្លាមសមុទ្រ