ខេត្ដប៉ៃលិន៖ ស្ដ្រីម្នាក់នៅសុខៗឮគេ និយាយប្រាប់ថាប្ដីរៀបការប្រពន្ធថ្មីនៅ ស្រុកសំឡូតខេត្ដបាត់ដំបងក៏ខូចចិត្ដរត់ចូលផ្ទះបាយយកចានឆ្នាំងវាយកម្ទេច ចោលបន្ទាប់មករត់ចូលក្នុងផ្ទះសម្ងំ លេបថ្នាំអស់២០ជាងគ្រាប់ប៉ុនប៉ងសម្លាប់ខ្លួន ។
ក្រោយមកប្ដីក៏មកដល់ស្រាប់តែកូនស្រីម្នាក់ប្រាប់ទៅឱពុកថាម៉ែខឹងពុកឯង ហើយទៅសម្ងំលេបថ្នាំនៅក្នុងផ្ទះពេល នោះរត់ទៅមើលឃើញប្រពន្ធកំពុងក្អួតចង្អោរក៏ប្រាប់បងប្អូនឱ្យជួយដឹងមកមន្ទីរ ពេទ្យបង្អែកខេត្ដប៉ៃលិនដើម្បីឱ្យគ្រូពេទ្យលាងក្រពះជួយសង្គ្រោះអាយុជីវិត ។
ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅក្នុងភូមិអូរឈើ ក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដ ប៉ៃលិន ។ ស្ដ្រីរងគ្រោះឈ្មោះ ចេង សុជាតិ អាយុ៣៦ឆ្នាំ ជាកសិករ មានប្ដី ឈ្មោះ ឈឿន ទឿប អាយុ៣៨ឆ្នាំ មុខរបរ ជាមន្ដ្រីនគរបាលការពារព្រំដែន ប្រចាំ ការនៅស្រុកសំឡូត ។
បើតាមសំដីបុរសជាប្ដីបាននិយាយថា រូបគេធ្វើការនៅកន្លែងមន្ដ្រីអនុវត្ដច្បាប់ការពារព្រៃឈើប្រចាំការនៅស្រុកសំឡូតមិនដែលមានស្រីញីស្អីទេហើយមិនដែលការប្រពន្ធថ្មីដូចដែលគេនិយាយទេនេះ ដោយសារតែប្រពន្ធជឿលើសម្ដីគេខ្វះការពិចារណាត្រចៀកសឥតហេតុផល។
ប្រភពពីរអ្នកភូមិនៅជិតផ្ទះស្ដ្រីរង គ្រោះបានឱ្យដឹងថា នៅមុនពេលកើត ហេតុគេបានឃើញស្ដ្រីចំណាស់ម្នាក់នេះអង្គុយជុំគ្នាជាមួយអ្នកភូមិពេលនោះនៅសុខៗមានគេរំលឹកប្រាប់ស្ដ្រីរងគ្រោះនេះក៏ឮគេថាប្ដីនាងរៀបការប្រពន្ធថ្មីនៅ ស្រុកសំឡូតរួចមកស្ដ្រីរងគ្រោះក៏ជឿ សម្ដីគេរត់ទៅក្នុងផ្ទះយកចានឆ្នាំងបោក ចោលបន្ទាប់មកក៏យកថ្នាំជាងគ្រាប់ ២០សម្ងំលេបប៉ងធ្វើឃាតខ្លួន ។ ក្រោយ មកត្រូវបានអ្នកភូមិនិងក្រុមគ្រួសារដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ដើម្បីឱ្យគ្រូពេទ្យលាងក្រពះជួយសង្គ្រោះទាន់ពេល ។
គ្រូពេទ្យបានឱ្យដឹងថា ស្ដ្រីម្នាក់ដែល លេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួននោះគ្រូពេទ្យកំពុងតែតាមដានអាការសុខភាពបន្ដពី ព្រោះអ្នកជំងឺនៅខ្សោយ ៕
ដោយ៖ ស សារ៉េត