លោក ស ថេត ៖ ការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីតែសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត នៅមុនបន្តិចនារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០
បានបញ្ជាក់ថា៖ សមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការធ្វើប្រតិបត្តិការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីតែសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះ មិនចង់បានលុយពីប្រជាពលរដ្ឋទេ ហើយក៏មិនមែនយកលុយផាកពិន័យមកបម្រើផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួនដែរ គឺសមត្ថកិច្ចចង់ឱ្យប្រជាពលរដ្ឋចេះការពារកុំឲ្យគាត់ស្លាប់ ពិការ រងរបួស កុំអោយគាត់បាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្រុមគ្រួសារ និងទ្រព្យអ្នកដទៃ។
លោកថ្លែងបែបនេះប្រាប់ទៅកាន់អ្នកសារព័ត៌មាន ខណៈលោកស្នងការបាននឹងកំពុងដឹកនាំកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ដោយផ្ទាល់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print