ខេត្ដរតនគិរី៖ ត្រាក់ទ័រចំនួន៤គ្រឿង ត្រូវគេប្រាប់ថា បានចូលចតនៅផ្ទះប្រជា ពលរដ្ឋនៅចុងភូមិមួយកន្លែងក្នុងខេត្ដ រតនគិរីដែលសង្ស័យថា ជាត្រាក់ទ័រដឹក ឈើអនាធិបតេយ្យ ។
នាយប៉ុស្ដិ៍រដ្ឋបាលុំជ័យឧត្ដមស្រុក លំផាត់ឈ្មោះ ចាន់ ណារិទ្ធ នៅព្រឹកថ្ងៃទី១៦ ខែមករាបានប្រាប់ថា មានត្រាក់ទ័រចំនួន ៤គ្រឿងបានចតនៅចុងភូមិលំផាត់តាំងពីយប់ថ្ងៃទី១៤ ខែមករាមកម្ល៉េះ ដែល ការចតត្រាក់ទ័រនេះបានធ្វើឱ្យមានការសង្ស័យ ហើយលោកបានព្យាយាមរក ម្ចាស់ដើម្បីចង់ដឹងអំពីព័ត៌មាននៃការ ចតត្រាក់ទ័រទុកចោល ។
ប្រភពព័ត៌មានបានឱ្យដឹងថា ត្រាក់ ចំនួន៤គ្រឿងនោះបានបើកចេញពីក្នុង ព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងដែនជម្រកសត្វព្រៃកំពុងរងការកាប់បំផ្លាញ ។ សូមបញ្ជាក់ថា ព័ត៌មាន ដែលថាត្រាក់ទ័រចំនួន៤គ្រឿង ដែល ចេញពីដែនជម្រកសត្វព្រៃលំផាត់ទាំងយប់អធ្រាត្រនេះ គឺក្រោយ ពេលសម្ដេច ហ៊ុន សែន បានដាក់បញ្ជា ឱ្យអភិបាល ខេត្ដត្បូងឃ្មុំនិងអភិបាលស្រុកមេមត់បិទច្រករត់ពន្ធឈើទៅវៀតណាម និងបាន ព្រមានធ្ងន់ៗទៅលើឈ្មួញនិងអ្នកឃុប ឃិតបើកដៃឱ្យមានការរត់ពន្ធឈើទៅ ប្រទេសវៀតណាមដែលការព្រមាន នេះ គឺបានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ។
សូមជម្រាបថា ព័ត៌មានអំពីការចត ត្រាក់ទ័រដោយគ្មានម្ចាស់នេះបានធ្វើឱ្យ មានការសង្ស័យយ៉ាងខ្លាំងដែលបញ្ហានេះមិនធ្លាប់មានពីមុនហើយទីតាំងដែល ចតនោះ គឺនៅចុងភូមិថែមទៀតផង ។ មិនតែប៉ុណ្ណោះនគបាលក៏បានព្យាយាម រកម្ចាស់ត្រាក់ទ័រនោះដើម្បីចង់ដឹងអំពីការចតគ្រឿងចក្រដែលស្ថិតក្រោមការ គ្រប់គ្រងរបស់រដ្ឋបាលភូមិឃុំផងដែរ ៕
ដោយ៖ អ៊ុច សាវុទ្ធ