សមត្ថកិច្ច​ដោះ​លែង​កូន​ថៅកែ​ថតរូប​ពេញចិត្ត​ក្នុង​ករណី​ចាប់រំលោភ​និង​ប្លន់​យក​គ្រឿងអលង្ការ​ពី​ស្រី្ត​រង​គ្រោះ​ម្នាក់​

ចែករំលែក៖

​ភ្នំពេញ​៖ ​បុរស​ម្នាក់​ដែល​កម្លាំង​ កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា​ឃាត់ខ្លួន​ តាម​ពាក្យបណ្ដឹង​នារី​រង​គ្រោះ​ម្នាក់​ថា​ បុរស​ម្នាក់​នេះ​បាន​ដាក់​ថ្នាំ​សណ្ដំ​ រួច​នាំ​យក​នាង​ទៅ​រំលោភ​សេព​ សន្ថវៈ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ​ឡាក់​គី​២​ តាម​បណ្ដោយ​ផ្លូវ​២១៤​ សង្កាត់​បឹង​ ព្រលឹត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃ​ទី​១០​ខែមករា​ឆ្នាំ​២០១៦​ រួច​ ថែម​ទាំង​ប្លន់​យក​គ្រឿងអលង្ការ​និង​ទូរស័ព្ទ​ អស់ពី​ខ្លួន​ទៀត​នោះ​ត្រូ​វ​បាន​សមត្ថកិច្ច​ដោះ​លែង​ហើយ​។​

IMG_4278

​ការ​ដោះ​លែង​ជនសង្ស័យ​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​ បូរ​ ចំរើន​ អាយុ​៣៧​ ឆ្នាំ​ ជា​កូនប្រុស​ថៅកែ​ថតរូប​ហាង​ ពេញចិត្ត​ មាន​ទីលំនៅ​ផ្ទះ​លេខ​១៨៩​ ផ្លូវ​លេខ​៩៣​ សង្កាត់​ អូរ​ឫស្សី​៤​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​នោះ​ដោយ​សំអាង​លើ​អ្វី​ ?​ តើ​ស្ថាប័ន​តុលាការ​ ឬ​ កងរាជអាវុធហត្ថ​រាជធានី​ ភ្នំពេញ​ជា​ម្ចាស់​ករណី​កសាង​សំណុំរឿង​នេះ​ជា​អ្នក​ដោះ​លែង​នោះ​ទេ​ ។​ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​វិញ​បាន​និយាយ​ ការ​ដោះ​លែង​ នេះ​គឺ​យោង​តាម​ការ​ស៊ើបអង្កេត​ឃើញ​ថា​រឿង​នេះ​មិន​ពិត​ដូច​ការ​ចោទប្រកាន់​របស់​ស្រី្ត​រង​គ្រោះ​នោះ​ទេ​ ជា​ពិសេស​សមត្ថកិច្ច​បាន​សហការ​ជាមួយ​ម្ចាស់ផ្ទះ​សំណាក់​យីហោ​ឡាក់​គី​២​ ស្រាវជ្រាវ​រក​ពុំ​ឃើញ​មាន​ករណី​ចាប់រំលោភ​ស្រី្ត​រង​គ្រោះ​នោះ​ឡើយ​ ។​

​ដើម្បី​បញ្ជាក់​ការ​ពិត​រឿង​នេះ​បែប​ណា​នោះ​ ភ្នាក់ងារ​កាសែត​នគរវត្ត​បាន​ទូរស័ព្ទ​ សុំ​ការ​បញ្ជាក់​ពី​លោក​ម៉ាំង​ លុ​ច្ស​ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​កាលពី​រសៀល​ថ្ងៃ​ទី​១៦​ខែមករា​ឆ្នាំ​២០១៦​ ដោយ​ទូរស័ព្ទ​ចូល​ តែ​លោក​ប្រាប់​ថា​ «​ ជាប់រវល់​ »​រួច​បិទ​ទូរស័ព្ទ​ចោល​ ។​

​ដោយឡែក​ស្រី្ត​រង​គ្រោះ​វិញ​បាន​ប្រាប់​កាសែត​នគរវត្ត​យ៉ាង​ខ្លី​ថា​ «​ អយុត្តិធម៌​ណាស់​សម្រាប់​រូប​ខ្ញុំ​»​ ។​

​សូម​បញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៤​ នៅ​តាម​ បណ្ដោយ​ផ្លូវ​លេខ​១០៧​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា​ បាន​ឃាត់ខ្លួន​បុរស​ឈ្មោះ​ បូរ​ ចំរើន​ តាម​ពាក្យបណ្តឹង​របស់​ស្រី្ត​រង​គ្រោះ​ដោយ​ចោទ​ពី​បទ​ចាប់រំលោភ​និង​ប្លន់​យក​គ្រឿងអលង្កា​អស់ពី​ខ្លួន​ក្នុងផ្ទះ​សំណាក់​ឡាក់​គី​២​រួច​បញ្ជូន​ទៅ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ចាត់ការ​បន្ត​ ។​ លុះ​ក្រោយមក​មិនដឹង​រឿង​អី​ស្រាប់​ត្រូវ​បាន​គេ​ដោះ​លែង​ជនសង្ស័យ​ឲ្យ​មាន​សេរីភាព​វិញ​ ធ្វើ​ឲ្យ​ស្រី្ត​រង​គ្រោះ​ហួសចិត្ត​ខ្លាំង​ណាស់​ ៕​

IMG_4284

...

ដោយ៖ ស​ សម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print