ប្រមុខ UN ស្នើរដ្ឋាភិបាល ការពារ អ្នកកាសែត និង លើកកម្ពស់សេរីភាព បញ្ចេញមតិ

ចែករំលែក៖

UN៖ ទិវាសេរីភាពសារព័ត៌មាន ពិភពលោកថ្ងៃទី៣ ខែឧសភា លោក អាន់តូនីញ៉ូហ្គូតេរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានចេញសារអបអរសាទរ ដោយបាន អំពាវនាវឲ្យមានការ ការពារ អ្នកសារព័ត៌មាន និង អ្នកពាក់ព័ន្ធក្នុងវិស័យនេះ។
អគ្គលេខាធិការ រូបនេះ និយាយថា៖ អ្នកសារព័ត៌មាន មានតួនាទីសំខាន់ ក្នុងផ្ដល់ព័ត៌មានពិត និងជាថ្នាំ ដើម្បីព្យាបាល អ្វីដែល ហៅថា ការ រាតត្បាតព័ត៌មានក្លែងបន្លំ អំឡុងពេលជំងឺ COVID-19 ។

ប្រមុខ អង្គការសហប្រជាជាតិ លោក អាន់តូ នីញ៉ូហ្គូតេរ៉េស ក្នុងសារវីដេអូដែលចេញផ្សាយនៅថ្ងៃទី២ ខែឧសភា បានលើកឡើង ពីតួនាទី សំខាន់របស់ប្រព័ន្ធ ផ្សព្វផ្សាយ អំឡុងពេល រាតត្បាត ជំងឺ COVID-19 នៅជុំវិញពិភពលោក និងជួយផ្ដល់ព័ត៌មានពិត ដើម្បី ឈានទៅកាន់ការ សម្រេចចិត្តត្រឹមត្រូវ ។ បើតាមលោក ហ្គូតេ រ៉េស ការសម្រេចចិត្ត ដោយផ្អែកលើ ព័ត៌មានច្បាស់លាស់ គឺមានឥទ្ធិពល ខ្លាំង ព្រោះអាចបណ្ដាលឲ្យមានការស្លាប់ ឬការរស់រានមានជីវិត ។

« នៅពេល ជំងឺ COVID-19 រាតត្បាត ជំងឺ នេះ ក៏ នាំ ឲ្យ មានការ កើនឡើង ការ រាតត្បាត ព័ត៌មាន ក្លែងបន្លំ ចាប់ពី ការណែនាំ ដែល ប៉ះពាល់ ដល់ សុខភាព រហូតដល់ ការ សាយភាយ ទ្រឹស្តី ប្លែកៗ ។ សារ ព័ត មាន ជា អ្នកផ្ដល់ ថ្នាំបន្សាប គឺ ព័ត៌មាន និង ការវិភាគ ដែល ច្បាស់លាស់ បែប វិទ្យាសាស្ត្រ និង ផ្អែកលើ ការពិត ។ » លោក ហ្គូ តេ រ៉េ ស បញ្ជាក់ បែបនេះ ក្នុង សារ វីដេអូ របស់លោក ។
ប្រមុខអង្គការសហប្រជាជាតិ រូបនេះបាន ទទូចឲ្យ រដ្ឋាភិបាលប្រទេសទាំងអស់ ការពារ អ្នកសារព័ត៌មាន និង អ្នកពាក់ព័ន្ធ ក្នុង វិស័យនេះ និងលើកកម្ពស់ សេរីភាព សារព័ត៌មានផងដែរ ។ ត្រង់ចំណុច នេះ លោក ហ្គូតេរ៉េស ក៏និយាយដល់វិធានការ រឹតបន្តឹង របស់ប្រទេសនានា ដើម្បីការពារ ការឆ្លងជំងឺ COVID-19 ។ សម្រាប់លោក វិធានការនេះ ជារឿងសំខាន់ តែក៏មិនត្រូវយក វិធានការ នេះ ទៅ រឹតត្បិត សមត្ថភាព របស់ អ្នកសារព័ត៌មាន ក្នុងការ បំពេញការងាររបស់ពួកគេដែរ ។ ទាក់ទង បញ្ហានេះ លោក David Kaye អ្នករាយការណ៍ ពិសេសសម្រាប់ ការលើកកម្ពស់ និងការពារសិទ្ធិ និងសេរីភាព បញ្ចេញមតិ និងយោបល់ និយាយថា លោកបានទទួល ព័ត៌មាននៃ ការសងសឹក លើ អ្នកសារព័ត៌មាន ក្រោមរូបភាព នៃការ ចែកចាយ ព័ត៌មានក្លែងបន្លំ ។ ចំណែក របាយការណ៍ គណៈកម្មាធិការ ដើម្បីការពារ អ្នកកាសែតវិញ បញ្ជាក់ថា៖ អ្នកសារព័ត៌មាន យ៉ាងហោចណាស់ ២៥០នាក់ នៅ ជុំវិញ ពិភពលោក កំពុងស្ថិតក្រោមការឃុំខ្លួន នៃប្រទេសមួយចំនួន៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print