ភ្នំពេញ៖ យោងតាមរបាយការណ៍ស្ដីពីសភាពការណ៍កសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងត្រីមាសទី១ ឆ្នាំ២០២០ បានឲ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២០នេះ បានបញ្ចប់ហើយ ដោយសម្រេចបានចំនួន៥៩៧,៥០៨ហិកតា ស្មើនឹង១៣០ភាគរយនៃផែនការ។
ក្នុងរបាយការណ៍ក៏បញ្ជាក់ឲ្យដឹងផងដែរថា រីឯការប្រមូលផលស្រូវប្រាំងវិញ គឺសម្រេចបានចំនួន ៥៩២,១២៨ហិកតា និងបានទិន្នផលស្រូវចំនួន ២,៦១៦,២៥៣តោន។ បើគិត ត្រឹមត្រីមាសទី១ ឆ្នាំ២០២០នេះផ្ទៃដីសាបសម្រេចបាន៧៤ហិកតាប៉ុណ្ណោះ តិចជាងឆ្នាំមុនចំនួន៩៨ហិកតា។ដោយឡែកផ្ទៃដីភ្ជួររាស់សម្រេចបានចំនួន ៦០២,៣៣២ ហិកតា ដែលភាគច្រើនប្រជាកសិករប្រើប្រាស់គ្រឿងយន្ត និងការភ្ជួររាស់ដោយគោ-ក្របីធ្វើបានតែ ៤.២៦៦ ហិកតាប៉ុណ្ណោះ៕ដោយ÷ប្រាថ្នា
...