នាយករដ្ឋមន្ត្រី​សិង្ហ​បុរី សន្យា​គាំពារ​កម្មករ និងបុគ្គលិកឲ្យល្អឡើងវិញក្រោយគ្រប់គ្រង Covid-19 បានប្រសើរ

ចែករំលែក៖

សិង្ហបុរី÷​នៅក្នុងសុន្ទរកថាសម្រាប់ការងារប្រចាំខែឧសភា ឆ្នាំ២០២០នេះ លោក លី សៀនឡុង(Lee Hsien Loong) នាយករដ្ឋមន្ត្រីីសិង្ហបុរី បានប្រកាស​ពី​លទ្ធភាព ក្នុងការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​ខ្លះ លើ​វិធាន​ការការពារ និង​ទប់ស្កាត់​វីរុស Covid-19 ដើម្បីជាផ្នែកមួយនៃការស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ បន្ទាប់​រដ្ឋាភិបាល​រប​ស់លោក បាន​មានលទ្ធភាព គ្រប់គ្រង​ស្ថានភាព​នៃ​ជំ​ងឹ​កូវីដ-19 កាន់តែល្អប្រសើរ។
ការស្តារសេដ្ឋកិច្ចជាតិឡើងវិញធ្វើឡើងដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​លេចធ្លោ​ក្នុង​តំបន់​មួយ​នេះ រង​ផលប៉ះពាល់​យ៉ាងខ្លាំង ពីវីរុស Covid-19​។
​ លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា ស្ថានភាព​នៃ​ការ​រាតត្បាត​របស់​វីរុស Covid-19 ជាពិសេស​ករណី​ឆ្លង​ថ្មី មាន​ភាព​ថមថយ​ហើយ ដូច្នេះ​សិង្ហ​បុរី អាច​បន្ធូរបន្ថយ​បម្រាម ក្នុងការ​ដើរហើរ និង​ចាប់ផ្តើម​ស្តារ​សេដ្ឋកិច្ច​ជា​បណ្តើរ​។ ក៏ប៉ុន្តែ លោក សង្កត់ធ្ងន់ថា ការចាប់ផ្តើម​នេះ នឹងធ្វើ​ដោយ​ប្រុងប្រយ័ត្ន​បំផុត ចៀសវាង​ការផ្ទុះ​ឡើងវិញ​នៃ​វីរុស​រាតត្បាតមួយនេះ។ នេះបើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Today Online ។
លោក លី បានទទួលស្គាល់ថាដំណើរការស្តារសេដ្ឋកិច្ច្ចឡើងវិញលើកនេះ គឺជា​ផ្លូវ​មួយ​លំបាក និង​វែងឆ្ងាយ ដ្បិត​ស្ថានភាព​សេដ្ឋកិច្ច​របស់​សិង្ហ​បុរី ក៏មាន​ការផ្លាស់ប្តូរ ខណៈដែល​ក្រុមហ៊ុន ឬ​រោងចក្រ​មួយចំនួន បានរងផលប៉ះពាល់ធ្ងន់ធ្ងររួចទៅហើយ។ រដ្ឋាភិបាល នឹង​នៅតែ​បន្ត​រក្សា​សេវា​ដែល​ចាំបាច់ ហើយ​សកម្មភាព​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច នឹងត្រូវ​បើក​ឲ្យ​ចាប់ផ្តើម​ឡើងវិញ​ជា​ជំហានៗ តែ​មិន​ទាំងអស់​ក្នុងពេល​តែមួយ​នោះទេ​។ សម្រាប់លោក នាយករដ្ឋមន្រ្តីយល់ឃើញថាវិស័យដែលធ្វើឲ្យសិង្ហបុរី អាច​ធានា​ពី​សកម្មភាព​ក្នុងស្រុកគឺសិង្ហបុរី ត្រូវ​ផ្សារភ្ជាប់​សង្វាក់​ផលិតកម្ម​ជាមួយនឹង​ពិភពលោក​។
យ៉ាងណាទោះបីជា​រដ្ឋាភិបាល​សិង្ហ​បុរី​មិនអាច​សង្គ្រោះ ឬ​ស្រោចស្រង់​ការងារ ដែល​រង​ផលប៉ះពាល់​ពី​វីរុស​រាតត្បាត​នេះបាន​ទាំងអស់​ក៏ដោយ លោកនាយក​រដ្ឋមន្ត្រី បាន​សន្យា​គាំពារ​ជីវភាព​ប្រជាជន ដែលជា​កម្មករ ឬ​បុគ្គលិក ដែលបម្រើការលើវិស័យពាក់ព័ន្ធនានា ដែល​រង​ផលប៉ះពាល់​ពី​វីរុស​នេះ មិន​ឲ្យ​លំបាក​នោះទេ៕
ដោយ÷ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print