កណ្តាល៖ ជនសង្ស័យម្នាក់ ជាអ្នកលេងល្បែងជល់មាន់ ត្រូវបាននគរបាលស្រុកស្អាង ចុះប្រតិបត្តិការណ៌បង្ក្រាបបានឃាត់ខ្លួនសួរនាំអស់រយះពេល១យប់ រួចបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ត្រូវបានលោក ហោ លីណា ព្រះរាជអាជ្ញាររង សម្រេចអោយវិលត្រឡប់ទៅផ្ទះវិញ។
លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាលបានថ្លែងប្រាប់នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នា២០២០ នេះថា៖ ចំពោះមូលហេតុដែលអយ្យការសម្រេចអោយវិលត្រឡប់ផ្ទះវិញនោះ” ជាករណីលេងល្បែងស៊ីសង តាមផ្លូវច្បាប់មិនអាចឃុំខ្លួនបានទេ ប៉ុន្តែសំណុំរឿងនៅតែបន្តរចាត់ការតាមផ្លូវច្បាប់ដដែល បើសិនជាលើកទី១ ជនសង្ស័យនៅតែប្រព្រឹត្តិទៀត ចាប់បានលើកទី២ ជាប់ទោសហើយ ជាករណីមិនរៀងចាល ។
បើតាមរបាយការណ៌របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលទទួលបាន ៖ ហេតុការណ៌ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជល់មាន់ធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០វេលាម៉ោង ១២និង៥៧នាទីនៅចំណុច ដីចំការស្វាយស្ថិតក្នុងភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះឃាង ឡេង ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។
ប្រជាពលរដ្ឋរាយការណ៍ មានករណីល្បែងស៊ីសង (ជល់មាន់)នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ខ្ពប បានចុះដល់កន្លែងកើតហេតុ ឃើញមានមនុស្សប្រហែលជាង១០នាក់កំពុង ជល់មាន់បាននាំគ្នារត់គេចខ្លួន កម្លាំងនគរបាលប៉ុស្តិ៍បានរត់ដេញពីក្រោយឃាត់ខ្លួនបាន ឈ្មោះ ឃាង ឡេង និងវត្ថុតាងខាងលើយកមកប៉ុស្តិ៍ដើម្បីធ្វេីការសាកសួរ៕
ដោយ៖ ឆ ដា