ឡើងដើមត្នោតបាក់បង្អោងធ្លាក់ស្លាប់ យ៉ាងអាហោចអាធម័

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដើម្បីជីវភាពគ្រួសារបុរសវ័យចំណាស់ តស៊ូឡើងដើមត្នោតកៀបត្រងយកទឹកផលិត បណ្ដាលឲ្យភ្លាត់ស្នៀតបាក់បង្អោងធ្លាក់រងរបួសធ្ងន់ ឈានដល់ស្លាប់យ៉ាងសង្វេគនៅគ្រាដែលក្រុមគ្រួសារព្យាយាមបញ្ជូនទៅសង្រ្គោះ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ នាព្រឹកថ្ងៃច័ន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នេះ ជនរងគ្រោះ(ស្លាប់)ឈ្មោះ ហុឹម ថូយ ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ សួន សុខៀម អាយុ ៥៨ឆ្នាំ កូនប្រុសស្រីចំនួន ២នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅបង្គងឃ្មុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលខាងលើបន្តថា ជនរងគ្រោះ(ហុឹម ថូយ) បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ១១ និង០០នាទី ពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នៅគ្រាដែលក្រុមគ្រួសារព្យាយាមបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បន្ទាប់ពីជនរងគ្រោះធ្លាក់ពីលើចុងដើមត្នោត នារសៀលថ្ងៃដដែល(ទី៣) ដែលបណ្ដាលមកពីបាក់បង្អោងពេលគាត់កំពុងឡើងទៅដល់.ក ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ធ្លាក់ពីលើកដើមត្នោតបណ្ដាលឲ្យស្លាប់នេះ សមត្ថកិច្ចស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន សហការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុ.ប្រគល់ទទួលសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print