កីឡាករចំនួន៨នាក់នឹងត្រូវក្លិប Barcelona ត្រៀមលក់ក្នុងរដូវក្ដៅនេះ ហើយខ្សែប្រយុទ្ធដែលទើបទិញមិនទាន់បានប៉ុន្មានផងគឺ Antoine Griezmann ដែលផ្ទេរពី Atletico Madrid កាលពីរដូវកាលមុនក្នុងតម្លៃ៨៩លានផោន អាចនឹងត្រូវលក់ចេញដែរ។
ចំណែកខ្សែប្រយុទ្ធ Demberle មិនសូវ បានលេងប៉ុន្មានទេ ជាប់របួសមិនឈប់ឈរ។ ខ្សែបម្រើ Arturo Vidal, Ivan Rakitic ខ្សែការពារ Samuel Umtiti, Nelson SemedoនិងSergi Roberto ក៏អាចនឹងលក់ចេញផងដែរ។
ដោយឡែកខ្សែប្រយុទ្ធ Griezmann រកបាន១៤គ្រាប់ ក្នុងការបង្ហាញខ្លួន៣៧ប្រកួតឲ្យ Barcelona ប៉ុន្តែគេធ្លាប់លេចឭមិនសូវមានទំនាក់ទំនងល្អជាមួយ Lionel Messi ។ រីឯខ្សែបម្រើប្រយុទ្ធបារាំង Ousmane Dembele និងកីឡាករវ័យជ្រេ Luis Suarez ក៏ស្ថិតក្នុងបញ្ជីត្រៀមលក់ចេញដូចដែរ ។
កីឡាករម្នាក់ទៀតដែលអនាគតនៅតែបន្តស្រពិចស្រពិលនោះគឺ Philippe Coutinhoដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅ Bayern Munich ។ តាមសេចក្ដីរាយការណ៍ថា លោក Quique Setien អ្នកចាត់ការក្រុមអ្នកមានបុណ្យហាក់នៅពេញចិត្ត Coutinho ដោយមិនចង់លក់ចេញនៅរដូវក្តៅនេះទេ ៕
ដោយ៖ ភិរក្ស