ឪពុកម្តាយជាប់រវល់រាវលៀសទុកកូនចោលកូនលង់ទឹកស្លាប់ទាំង២នាក់

ចែករំលែក៖

​ខេត្តបាត់ដំបង÷យោងតាម របាយការណ៍របស់លោក ផាន់ ឡុង ជាអធិការរងនគរបាលស្រុករតនមណ្ឌលបានឲ្យដឹងថា នៅថ្ងៃទី03ខែឧសភា ឆ្នាំ2020​វេលាម៉ោង15និង​ 45នាទី​ មានករណី​ក្មេង​២នាក់លង់​ទឹក​ស្លាប់ស្ថិតនៅ ត្រង់ចំណុច​ពហុបំណងសេកសក ក្នុងក្រុម១ ភូមិទឹកសាប ឃុំផ្លូវ
មាស​ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង​.។

លោកអធិការរងស្រុកបានបន្តថា ករណីក្មេងលង់ទឹកស្លាប់នេះ មមូលហេតុដោយ ម្តាយឪពុកទុកកូនចោល​ ហើយនាំគ្នារវល់ចុះរាវលៀសក្នុងអូរ បណ្តាលឲ្យកូនដើរលេងក្នុងទឹករហូតដើរដល់ទឹកជ្រៅលង់ទឹកស្លាប់ទាំង២នាក់តែម្ដង។
កុមារា កុមារីពីរនាក់ប្អូន ដែលលង់ទឹកស្លាប់នេះទី1 ឈ្មោះ គឹម សុផាន់ណា ​ភេទប្រុស អាយុ​ 10ឆ្នាំ​ ស្នាក់នៅភូមិ​ បាដាកត្បូង ឃុំផ្លូវមាស ខេត្តបាត់ដំ បង(ស្លាប់)​និង
ទី២ ឈ្មោះ គឹម​ ពេជ្រ​ភត្រា ភេទស្រី អាយុ​ 6ឆ្នាំ ស្នាក់នៅ​ភូមិ​ឃុំរួមគ្នាខាងលេី(ស្លាប់)​។ចំណែក
ឪពុកឈ្មោះ គឹម​ សុខា​ អាយុ​36ឆ្នាំ ស្នាក់​នៅ​ភូមិបាដាកត្បូងឃុំរស្មីសង្ហារ​ ស្រុករតនមណ្ឌលខេត្តបាត់ដំបង និង
ម្តាយ​ឈ្មោះ​ ហួត​ ស្រី​ អាយុ35ឆ្នាំស្នាក់នៅភូមិឃុំរួមគ្នាខាងលេី.។លោកបាន
បន្តទៀតថា សាកសពកុមារទាំងពីរនាក់នេះ ក្រោ
យពីមន្ត្រីជំនាញនគរបាលស្រុកបានចុះពិនិត្យរួមជាមួយគ្រូពេទ្យជំនាញរូចមកក៏បានសន្និដ្ឋានថាពួកគេពិតជាលង់ទឹក
ស្លាប់មែន រួចបានប្រគល់សាកសពជូនឪពុក ម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ÷ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print