អាជ្ញាធរសង្កាត់អូរបែកក្អម ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមផ្លូវឌួងងៀប៣ និងផ្លូវវត្តអង្គតាម៉ិញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក .. ២៥៦៣ ត្រូវនឹង ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ លោក យឹម រ័ត្នចៅសង្កាត់អូរបែកក្អម បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ និងប្រជាការពារភូមិទ្រុងមាន់ បានចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយសាធារណៈ នៅតាមផ្លូវឌួងងៀប៣ និងផ្លូវវត្តអង្គតាម៉ិញ ដែលស្ថិតក្នុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីអាជ្ញាធរសង្កាត់អូរបែកក្អម បានឲ្យដឹងថា ក្នុងការអនុវត្តន៍ក៏ដូចជាការចុះរៀបចំសណ្តាប់ធ្នាប់នោះដែរ គឺបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង នឹងបានសហការល្អជាមួយអាជ្ញាធរ

ក្រោយប្រតិបត្តិការរួច អាជ្ញាធរសង្កាត់ បានធ្វើការណែនាំឲ្យម្ចាស់ការដ្ឋានសំណង់មួយកន្លែង ត្រូវយកថ្មដែលចាក់មកលើផ្លូវនោះចេញ ឲ្យដូចសភាពដើមវិញ អាជ្ញាធរនឹងចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវនាៗក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត ដោយ៖ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print