Breaking News ៖ តំណាងរាស្ត្រកូរ៉េខាងត្បូង ២រូបសុំទោសជាសាធារណៈ ដោយនិយាយព័ត៌មានមិនពិតពី គីម ជុងអ៊ុន

ចែករំលែក៖

កូរ៉េខាងត្បូង៖ តំណាងរាស្ត្រពីររូបរបស់កូរ៉េខាងត្បូង ដែលមានដើមកំណើតមកពីកូរ៉េខាងជើង នៅថ្ងៃទី៤ខែឧសភា បានសុំទោសជាសាធារណៈ ដោយសារតែ និយាយព័ត៌មានគ្មានការពិត ស្តីពីសុខភាពរបស់មេដឹកនាំ គីម ជុងអ៊ុន ។
សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូងបានផ្សាយថា៖ លោក Yong Ho អតីតមន្ត្រីការបរទេស កាន់តំណែងជាអគ្គរដ្ឋទូតប្រចាំនៅប្រទេសអង់គ្លេស បានធ្វើការសុំទោស ក្រោយពេលដែលលោកទទួលរងការថ្កោលទោស ពីមហាជនដែលនិយាយព័ត៌មានខ្វះការពិត ពាក់ព័ន្ធនឹងស្ថានភាព សុខភាពរបស់មេដឹកនាំ គីម ជុងអ៊ុន។
កាលពីថ្ងៃទី៤ខែឧសភា លោក Ji Seong ho មន្ត្រីកូរ៉េខាងត្បូង ដើមកំណើតកូរ៉េខាងជើង ១រូបទៀត ក៏បានសុំទោស ជាសាធារណៈ ដោយពេលមុន លោកបាននិយាយថា «ខ្ញុំប្រាកដ ៩៩ភាគរយថាមេដឹកនាំ គីម ជុអ៊ុន បានទទួលមរណៈភាព ។
តំណាងរាស្ត្រទាំងពីររូបខាងលើ បានធ្វើឲ្យមហាជនខឹងសម្បាយ៉ាងខ្លាំង ពីព័ត៌មានមិនពិតហើយទាមទារឲ្យ សុំទោសជាសាធារណៈ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល មេដឹកនាំ គីម ជុងអ៊ុន បានបង្ហាញវត្តមាន ក្នុងពិធីសម្ពោធ រោងចក្រជីកសិកម្ម ដោយមានសុខភាពល្អប្រសើរ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print