រថយន្តTacoma មួយគ្រឿងព្រលះទ្រូងផ្លូវក្បែរសាលាដំបូងរាជធានីភ្នំពេញ​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តTacoma មួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំប្រឆិតមុខសាលាដំបូងរាជធានីភ្នំពេញ​ ពេញទំហឹង​ ​បណ្ដាលឲ្យរងការខូចខាត។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវលេខ២១៧​ កែងផ្លូវលេខ២១៣​ ក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ ។

​ បេីតាមសម្ដីសន្តិសុខដែលប្រចាំការក្នុងក្រុមហ៊ុនមួយក្បែរកន្លែងកេីតហេតុបានបង្ហេីបប្រាប់ឲ្យដឹងថា​ ដំបូងគាត់ឃេីញរថយន្តម៉ាក​ Tacoma ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2AX-5982 ដែលបេីកបរដោយបុរសម្នាក់​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៣​ ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន​ ខណៈមកដល់កែងផ្លូវ២១៧​ មិនបង្អន់ល្បឿន​ និងបួងចង្កូតមិនទាន់​ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាលឲ្យរបាំងថ្មបាក់អស់១កង់​ រីឯរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ​ផងដែរ​ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ភ្លាមៗតែមិនបានឃាត់ខ្លួនអ្នកបេីករថយន្តបង្កនោះទេ​ ដោយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍​ផ្លូវគោក​ ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print