កីឡាករ Youssef Hossam ជនជាតិអេហ្ស៊ីប ត្រូវបានអង្គភាពសុចរិតភាពកីឡាវាយតឺន្នីសអន្តរជាតិហាមប្រាមមិនឲ្យលេងអស់មួយជីវិតបន្ទាប់ពីរកឃើញថា មានពិរុទ្ធពីបទប្រកួតច្រើនដង ការរៀបចំលទ្ធផលទុកមុន និងបទល្មើសពុករលួយផ្សេងទៀត។
បងប្រុសរបស់ Hossam គឺលោក Karim Hossam ក៏ត្រូវបានហាមប្រាមមិនឱ្យលេងកីឡាវាយតឺន្នីសអស់មួយជីវិតដែរចំពោះបទល្មើសកំណត់លទ្ធផលនៃការប្រកួតជាច្រើនលើកកាលពីអំឡុងឆ្នាំ២០១៨ ។
សហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិ (TIU) បានរកឃើញថា កីឡាករសញ្ជាតិអេហ្ស៊ីបវ័យ២១ឆ្នាំបានប្រព្រឹត្តល្មើសនឹងច្បាប់ប្រឆាំងអំពើពុករលួយចំនួន២១ លើកក្នុងចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០១៩ ។ សហព័ន្ធមួយនេះរកឃើញថា Hossam បានឃុបឃិតជាមួយអ្នកដទៃដើម្បីអនុវត្តអំពើពុករលួយទាក់ទងនឹងការភ្នាល់កីឡាវាយតឺន្នីសដូចជា រៀបចំលទ្ធផលមុនការប្រកួតជាដើម។
Hossam បានឈានដល់ចំណាត់ថ្នាក់ឯកត្តជនដែលមានអាជីពខ្ពស់ក្នុងចំណោមកីឡាករវាយតឺន្នីសទាំង២៩១នាក់កាលពីខែធ្នូ ឆ្នាំ ២០១៧ ហើយបច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់៨២០ពិភពលោក។
កីឡាកររូបនេះត្រូវបានព្យួរមិនឲ្យលេងកីឡាវាយកូនបាល់(តឺន្នីស)ជាបណ្តោះអាសន្នកាលពីខែឧសភាឆ្នាំមុន ហើយត្រូវបានគេរកឃើញថាបានប្រព្រឹត្តិកំហុសចំនួន៨ករណី ដោយបានដោះស្រាយរួចចំនួន៦ករណី ដែលកំហុសទាំងនោះសុទ្ធសឹងជាការលេងល្បែងស៊ីសង និង២ ករណីនៅសល់កំពុងស៊ើបអង្កេតនិងកំពុងមានការស្នើសុំពីសហព័ន្ធ ។ កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះក៏ត្រូវបានគេរកឃើញថា មានកំហុសចំនួន៣ករណីរឿងពុករលួយ ផងដែរ។
សេចក្តីថ្លែងការណ៍របស់ TIU បាននិយាយថា ដោយសារលទ្ធផលនៃការផ្តន្ទាទោសរបស់គាត់ ឥឡូវនេះលោក Hossam ត្រូវបានគេដកជាអចិន្ត្រៃយ៍ពីការប្រកួតប្រជែង ឬចូលរួមព្រឹត្តិការណ៍កីឡាវាយកូនបាល់ណាដែលត្រូវបានរៀបចំឡើង ឬទទួលស្គាល់ដោយស្ថាប័នកីឡា ៕
ដោយ៖ ភិរក្ស