សមយុទ្ធ ហនុមានមាស ឆ្នាំ២០២០ ត្រូវបានលុបចោល ដោយសារបញ្ហាកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ សមយុទ្ធបាញ់គ្រាប់ពិត «ហនុមានមាសឆ្នាំ២០២០» ត្រូវបានខកខានដោយសារករណី មេរោគគូវីដ១៩ និងចូលរួមទប់ស្កាត់ការរីករាលដាល ជំងឺនេះ ជាមួយរាជរដ្ឋាភិបាល ដែល មិនឲ្យមានការជួបជុំគ្នា និងកាត់បន្ថយការចំណាយជាដើមនោះ។
សមយុទ្ធហនុមានមាស២០២០ មានគម្រោងធ្វើកាលពីចុងខែមេសា ឆ្នាំ២០២០កន្លងទៅ នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត ដែលមានគម្រោងប្រើប្រាស់សព្វាវុធធន់ ធ្ងន់ និងស្រាលជាច្រើនដូចឆ្នាំ កន្លងទៅយ៉ាងដូច្នេះដែរ ប៉ុន្តែត្រូវបានអាក់ខានវិញដោយសារ តែបញ្ហាមេរោគកូវីដ១៩។
អ្នកនាំពាក្យបញ្ជាការដ្ឋានកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ មាស ផល្លា បានថ្លែង នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះថា រហូតមកដល់ពេលនេះគ្មានគោលការណ៍ណា មួយដែលនឹងត្រូវធ្វើសមយុទ្ធហនុមានមាសឆ្នាំ២០២០ នេះឡើយ ខណៈគម្រោងដែលត្រូវធ្វើកាលពីអំឡុងខែ មេសា កន្លងទៅ ត្រូវបានលុបចោលដោយសារតែបញ្ហាមេរោគកូវីដ១៩។
លោកបានបញ្ជាក់ថា«ពេលនេះមិនទាន់ទទួលបានគម្រោងណាមួយថា នឹងត្រូវធ្វើ ឬ មិនត្រូវធ្វើនោះទេ ទាក់ទងនឹងសមយុទ្ធបាញ់គ្រាប់ពិត«ហនុមានមាសឆ្នាំ២០២០»នេះ ប៉ុន្តែខ្ញុំអាចសន្និដ្ឋានថា ៧០ភាគរយប្រហែលជាមិនធ្វើ ដោយសារតែមកពីបញ្ហាមេរោគកូវីដ១៩នេះ»។
ក្រសួងការពារជាតិកម្ពុជា ត្រូវលុបចោលគម្រោងសមយុទ្ធ និងលំហាត់ហ្វឹកហ្វឺនជាច្រើន ដូចជាសមយុទ្ធឆ្លាមសមយុទ្ធ ដែលមានគម្រោងធ្វើនៅកោះតាគៀវ ខេត្តព្រះសីហនុ ក្រោមវិធានបទសង្គ្រោះគ្រោះ មហន្តរាយលើផ្ទៃសម យុទ្ធ និងទប់ស្កាត់ចោរសមុទ្រ នៅតាមលំហរសមុទ្រ និងសមយុទ្ធជាច្រើនទៀត នៅតាមយោធភូមិភាគ ដោយសារតែបញ្ហាមេរោគកូវីដ–១៩ និងអនុវត្តទៅតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការ កាត់បន្ថយការចំណាយនានា នៅតាមក្រសួង និងស្ថាប័នផ្សេងៗជាដើមនោះ។
យ៉ាងណាក៏ដោយគម្រោងសមយុទ្ធ ឬលំហាត់ហ្វឹកហ្វឺន បាញ់គ្រាប់ពិត និងដើម្បីសង្គ្រោះធម្មជាតិទាំង នេះគឺធ្វើឡើងដើម្បីបង្កើនសមត្ថភាព របស់កងទ័ពកម្ពុជាតែប៉ុណ្ណោះ មិនមែនជាការគំរាមកំហែងអ្នកណានោះទេ ហើយការធ្វើនេះ ក៏ដើម្បីស្របទៅតាមការវិវត្ត នៃភាពរីកចំរើនរបស់ ក្រសួងការពារជាតិកម្ពុជានោះ ៕ ហេង សូរិយា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print