ចាប់ខ្លួនជនជាតិ​ចិន​ម្នាក់ ​ក្រោយប្រើកាំភ្លើងគំរាមចាប់ចិនដូចគ្នា ជម្រិត​ទារប្រាក់​២០​ម៉ឺន​យ័ន​

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាល​ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិ​ចិន​ម្នាក់ ក្នុងចំណោម​បក្ខពួក​៥​នាក់ បានធ្វើសកម្មភាពចាប់ជម្រិត​ទារប្រាក់​ពី​បុរស​ជនជាតិ​ចិន​ម្នាក់ ចំនួន២០​ម៉ឺន​យ័ន ដោយប្រើ​អាវុធ​ខ្លីម៉ាក​K៥៩ ទៅគំរាម​ និងបង្ខាំងទុក​ក្នុង​បន្ទប់ ។

លោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន បានឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះថា កម្លាំងជំនាញបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើនេះ បានកាល​វេលា​ម៉ោង​០៩​យប់ ថ្ងៃទី​៣ ខែឧសភា ឆ្នាំ ២០២០ នៅ​ចំណុច​បរិវេណ​កោះ​ពេជ្រក្រុម​៧៨ ស្ថិតនៅ​ភូមិ​១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

លោកអធិការខណ្ឌបន្តថា ជនសង្ស័យ​ឈ្មោះ វិ​ន តៃ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ និង​ទីលំនៅ មិន​ស្គាល់ នគរបាល​ដកហូត​បា​ន​អាវុធខ្លី​ចំនួន​១​ដើម ម៉ាក​k៥៩ បង់​ចំនួន​១ មាន​គ្រាប់​ចំនួន​៧ ។ ចំណែកជនរងគ្រោះ ឈ្មោះ លី ឈិន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ចិនមុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អ៊ូ​ឆឹង ស្នាក់នៅ​បុរី​អេ​លី​ហ្សេ ក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ដោយបានដាក់​ពាក្យ​បណ្ដឹង​កាលពី​ថ្ងៃទី​២០ ខែ ឧសភា ឆ្នាំ ២០២០ ពីបទ​ប្រើ​កាំភ្លើង​ភ្ជង់​គំរាម បង្ខាំង​ជំ​ទារប្រាក់​២​ម៉ឺន​យ័ន បើ​មិន​ព្រម​វេរ​លុយ ចូល​កុង​ទេ និង​មិនអាច​ចេញពី​បន្ទប់ ។​

​តាមប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ខខណ្ឌ ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ គឺក្រុមជនសង្ស័យជា​ជនជាតិ​ចិន​មាន​គ្នា​៥​នាក់ ក្នុងចំណោម​ម្នាក់ ជា​មិត្តភក្តិជនរងគ្រោះ ហើយបានលួងលោមជនរងគ្រោះ​ឲ្យ​មក​បន្ទប់ខ្លួន ដោយមាន​មនុស្ស​៤​នាក់​ទៀត ក្នុង​បន្ទប់​នោះបាន​យក​កាំភ្លើង​ភ្ជង់ ជនរងគ្រោះ​ជា​ជន​ជាតិចិន​ដូចគ្នា ដើម្បី​ជម្រិត​ទារលុយ ២០​ម៉ឺន​យ័ន ។ ក្រោយមក​ជនរងគ្រោះ បាន​យកលុយ​ឲ្យ​ជនសង្ស័យ ទើប​ដោះលែង​មកវិញ ។

​ប្រភពដដែលបន្តថា ក្រោយមកជនរងគ្រោះ​ជិះឡាន​ដើរលេង​ជាមួយ​មិត្តភក្តិ​លុះដល់​យប់​ថ្ងៃទី​១ ខែ ឧសភា ឆ្នាំ​២០២០ ជិះ​រថយន្ត​តាមផ្លូវ​ក៏​ឃើញ​បុរស​ជនជាតិ ដក​កាំភ្លើង​ភ្ជង់​ខ្លួន​នោះ ក៏​ចាប់​យកមក​ប្រគល់​ឲ្យ​នគរបាល​តែម្តង ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចឆែកឆេរ​ក្នុង​កាបូប​ខ្មៅ​១ មាន​អាវុធ​ខ្លីម៉ាក​k៥៩ ចំនួន​១​ដើម បច្ចុប្បន្នជនសង្ស័យកំពុង​​ឃាត់ខ្លួន​​បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន និង​កសាង​សំណុំរឿង បញ្ចូល​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ដោយ៖ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print