ក្រោយពលរដ្ឋសម្រុកទិញស្រា រដ្ឋាភិបាលទីក្រុងញូវដេលីដំឡើងពន្ធស្រាដល់ទៅ៧០ភាគរយ

ចែករំលែក៖

ប្រទេសឥណ្ឌា៖ រដ្ឋាភិបាលទីក្រុងញូវដេលី ប្រទេសឥណ្ឌានៅថ្ងៃទី៥ខែឧសភានេះ បានប្រកាសដំឡើងពន្ធលើស្រាគ្រប់ប្រភេទដល់ទៅ៧០ភាគរយ ក្រោយពេលមានពលរដ្ឋជាច្រើនបានសម្រុកទៅទិញស្រា ក្រោយបញ្ចប់ច្បាប់បម្រាមគោចរ ។ សកម្មភាពខាងលើគឺដើម្បីកាត់បន្ថយពលរដ្ឋប្រមូលផ្តុំគ្នាទិញស្រា និងផឹកស៊ីជុំគ្នាខ្លាចឆ្លងកូវីដ-១៩កាន់តែច្រើន។
ប្រាក់ចំណូលពីការដំឡើងពន្ធ៧០ភាគរយលើស្រា នឹងជួយដល់រដ្ឋចំនួន៣៦រដ្ឋ ដែលកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដោយសារតែកូវីដ-១៩។
លោក Arvind Kejriwal អភិបាលទីក្រុងញូវដេលីបានប្រកាសថា «យើងត្រូវត្រៀមលក្ខណៈរស់នៅជាមួយកូវីដ -១៩ យូរអង្វែង។ យើងបិទទ្វារតែ៩៧តំបន់ដែលមានអ្នកឆ្លងកូវីដ ចំណែកតំបន់ផ្សេងទៀតមានពលរដ្ឋ២០លាននាក់ ត្រូវបានបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ។
មន្ត្រីរដ្ឋាភិបាលទីក្រុងញូវដេលីបានហៅពន្ធលើស្រាបៀរគ្រប់ប្រភេទ ថាជា«ពន្ធកូរ៉ូណាពិសេស» ហើយអនុវត្តចាប់ពីថ្ងៃទី៥ខែឧសភានេះតែម្តង។
ជាមួយគ្នានេះនៅរដ្ឋ Andhar Prasesh ពលរដ្ឋរាប់រយនាក់បានតម្រង់ជួរគ្នារង់ចាំទិញស្រា ក្រោយ ក្រុមបុរសៗដែលធ្លាប់ផឹកស្រា ខកខានផឹកអស់រយៈពេលជាង៤០ថ្ងៃកន្លងមកដោយច្បាប់បម្រាមគោចរ។
នៅថ្ងៃទី៥ខែឧសភា ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ដល់ទៅ៣.៩០០នាក់ ជាចំនួនឆ្លងខ្ពស់បំផុត ក្នុងមួយថ្ងៃ ធ្វើឲ្យចំនួនអ្នកឆ្លងនៅឥណ្ឌាកើនឡើងដល់ទៅជាង៤៦.៤០០នាក់ និងស្លាប់ជាង១.៥៦០នាក់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print