ជនជាតិ​ចិន​ចាប់​ជំរិត​ជន​ជាតិចិន​ដូចគ្នា​ផ្ទុះអាវុធ​២​គ្រាប់​បណ្ដាលឱ្យ​​​រង​របួសធ្ងន់ម្នាក់ និង​ជនជាតិ​ចិន​ម្នាក់ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ

ចែករំលែក៖

ភ្នំពេញ​៖ ជនជាតិ​ចិន​ចាប់​ជំរិត​ជន​ជាតិចិន​ដូចគ្នា​បង្ក​ឲ្យ​មានការ​ផ្ទុះអាវុធ​២​គ្រាប់​បណ្ដាលឱ្យ​ជនជាតិ​ចិន​ម្នាក់​រង​របួសជា​ទម្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ និង​ជនជាតិ​ចិន​ម្នាក់ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់វ៉ៃខ្នោះ​បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ ។
ហេតុការណ៍នេះបានកើតឡើងនៅ​វេលាម៉ោង ៤ ​ទៀបភ្លឺ ថ្ងៃ​ពុធ ទី​៦ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជរាជាធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ពាក់ព័ន្ធ​នឹង​ករណីនេះ​​គឺជា​ករណី​ចាប់​ជំរិត នេះ​បើតាមការប្រាប់របស់​អ្នកបកប្រែ​ភាសា​ចិន​ ហើយនៅក្នុងហេតុការណ៍នេះក៏មានផ្ទុះអាវុធ ២ គ្រាប់​ដែល​បង្កឡើង​ដោយ​ជនដៃដល់​បាញ់​ទៅលើ​គូភាគី​បណ្ដាល​ឲ្យ​បែក​កញ្ចក់​ឡាន​ស្តា​រិច រួច​ក្រុម​ជនជាតិ​ចិន​បាន​បើកឡាន​រត់គេច​ទៅបុក​នឹង​ចិញ្ចើមផ្លូវ​បណ្ដាលឱ្យ​ខូចខាត​ខ្ទេច​។

​ប្រភពព័ត៌មានពីអ្នកបកប្រែភាសាចិនបានឲ្យដឹងថា ​ក្រុមជនល្មើសបាន​ចាប់​ជំរិតជនរងគ្រោះ​​ទារប្រាក់ចំនួន​ជាង៣ម៉ឺន​ដុល្លារ​នៅ​ចំណុច​កោះ​ពេជ្រ ហើយ​ខ្លួន​ក៏បាន​វេរ​លុយ​ចូល​កុង​ឲ្យ​ជនដៃដល់​រួចហើយ​ដែរ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​ក្រុម​ជនដៃដល់​នៅតែតាម​បាញ់​ទៀត។

​​ទោះយ៉ាងណានៅក្នុង​ហេតុការណ៍​នេះ​គេនៅ​ពុំទាន់​ដឹង​ពូមូលហេតុ​លម្អិត​នៅឡើយទេ គឺ​រង់ចាំ​ការបញ្ជាក់​ពី​សមត្ថកិច្ច​បន្ថែមទៀត អំពី​អត្តសញ្ញាណ​ជនរងគ្រោះ​ និង​ជនបង្ក​៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print