រីករាយជាមួយប្រូម៉ូសិនពិសេសថ្មី នៃការផ្តល់ជូនការភ្ជាប់គម្រោងរយៈពេលពេញមួយឆ្នាំឥតគិតថ្លៃពីសែលកាត

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០ដើម្បីឱ្យអតិថិជនកាន់តែសប្បាយរីករាយថែមទៀត ក្រុមហ៊ុនសែលកាត នឹងធ្វើការផ្តល់ជូននូវការភ្ជាប់គម្រោង Cellcard 4U ចំនួន ៥ រង្វាន់ដោយឥតគិតថ្លៃ រៀងរាល់ថ្ងៃនៅក្នុងខែឧសភានេះ។

ប្រូម៉ូសិនពិសេសថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញជូនដល់អតិថិជនឱ្យបានជ្រាបច្បាស់នូវអត្ថប្រយោជន៍ដែលនឹងទទួលបាន រួមជាមួយនឹងការផ្តល់ជូនគាប់ចិត្តបន្ថែមចំនួនពីរទៀត៖

1. អតិថិជនអាចរក្សាទឹកប្រាក់នៅសល់ ដោយយកទៅបូកបញ្ចូលនៅក្នុងគម្រោងបន្ទាប់។ ហើយពួកគេថែមទាំងអាចបូកបញ្ចូលទៅក្នុងគម្រោងបន្ទាប់ បានក្នុងរយៈពេលរហូតដល់ទៅ ១២ ខែពេញទៀតផង។

2. សែលកាត នឹងមិនគិតថ្លៃភ្ជាប់គម្រោងសម្រាប់រៀងរាល់សប្តាហ៍ទីបួន ពោលគឺមានន័យថាអ្នកបង់ប្រាក់សម្រាប់រយៈពេលបីសប្តាហ៍ ហើយនឹងទទួលបានការប្រើប្រាស់មួយសប្តាហ៍ដោយឥតគិតថ្លៃទាំងស្រុង។

ទន្ទឹមនឹងនោះ អតិថិជនក៏ទទួលបាននូវសេវាកម្ម Missed Call Alerts ដ៏ពេញនិយមដោយឥតគិតថ្លៃ ដែលជាអត្ថប្រយោជន៍បន្ថែមផងដែរ។

ដើម្បីមានឱកាសក្លាយជាអ្នកមានសំណាងឈ្នះនូវរង្វាន់ប្រចាំថ្ងៃដែលមានចំនួនប្រាំរង្វាន់នេះ អតិថិជនត្រូវភ្ជាប់គម្រោង Cellcard 4U ហើយប្តូររូប Profile នៅលើហ្វេសប៊ុក ដោយប្រើស៊ុមរូបថតពិសេស 4U ហើយបន្ទាប់មកធ្វើការចែករំលែករូបភាពនេះ ជាមួយមិត្តភក្តិនៅលើបណ្តាញសង្គម។

ស៊ុមរូបថត 4U មើលទៅទាក់ទាញគួរឱ្យចង់ប្រើ និងមានពណ៌ស្រស់ឆើតឆាយ ដែលអាចជួយបង្កើននូវភាពរីករាយក្នុងពេលកំពុងស្នាក់នៅក្នុងផ្ទះ ជាពិសេសសម្រាប់សិស្សនិស្សិតដែលកំពុងឈប់សម្រាកក្នុងវិស្សមកាលនេះតែម្តង។

គម្រោង Cellcard 4U ត្រូវបានបើកសម្ពោធដាក់ជូនឱ្យប្រើប្រាស់ នៅក្នុងអំឡុងនៃការចាប់ផ្តើមរាតត្បាតជម្ងឺកូវីដ-១៩។ គម្រោងនេះ គឺជាផ្នែកមួយនៃយុទ្ធនាការជួយដល់អតិថិជនឱ្យរក្សានូវទំនាក់ទំនងបានល្អជាមួយមនុស្សជុំវិញ ទទួលបាននូវព័ត៌មានសំខាន់ៗ និងបន្តការសិក្សាតាមអនឡាញបានទាំងនៅក្នុងស្រុកនិងទូទាំងពិភពលោក។

ជាងនេះទៅទៀត សែលកាតក៏មានរៀបចំនូវភាពភ្ញាក់ផ្អើលនិងរីករាយបំផុតមួយទៀត ដោយផ្តល់នូវទិន្នន័យអ៊ីនធើណិតចំនួន ៥០០ មេកាបៃដោយឥតគិតថ្លៃ ជូនដល់អតិថិជនប្រើប្រាស់គម្រោង Cellcard 4U ចំនួន ១០០០ នាក់ ដែលនឹងត្រូវជ្រើសរើសដោយចៃដន្យ រៀងរាល់ថ្ងៃច័ន្ទ ពុធ និងថ្ងៃសៅរ៍ផងដែរ។

កាន់តែចាប់អារម្មណ៍ទៀតនោះ ដោយរដូវវស្សាកំពុងឈានចូលមកដល់ សម្រាប់អតិថិជនសែលកាត 4U ទាំងអស់ ដែលបញ្ចូលទឹកប្រាក់ក្នុងថ្ងៃមានភ្លៀងធ្លាក់ នឹងទទួលបានទឹកប្រាក់បន្ថែម ១០% ភ្លាមៗ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ មិនទាន់មានគម្រោងបណ្តាញទូរស័ព្ទចល័តណាមួយ ដែលផ្តល់នូវភាពបត់បែន និងអត្ថប្រយោជន៍ជាទីគាប់ចិត្តបែបនេះ ជូនដល់អតិថិជននៅឡើយទេ។

លោក វ៉ាតសុន បានមានប្រសាសន៍ទៀតថា៖ “យើងកំពុងខិតខំយ៉ាងសស្រាក់សស្រាំដើម្បីបំពេញចិត្តអតិថិជន ជាមួយនឹងគុណតម្លៃនិងអត្ថប្រយោជន៍ដ៏ច្រើនសម្បើម ស្របពេលដែលយើងទាំងអស់គ្នា កំពុងទន្ទឹងរង់ចាំឱ្យស្ថានភាពប្រែទៅរកភាពល្អប្រសើរឡើងវិញក្នុងពេលអនាគតខាងមុខនេះ” ។
“អតិថិជនទាំងអស់ពិតជាអាចជឿជាក់បានថា សែលកាតនឹងនៅចាំបម្រើលោកអ្នកជានិច្ច ក៏ដូចជាផ្តល់ជូននូវគុណតម្លៃ និងសេវាកម្មប្រកបដោយគុណភាពល្អបំផុត ជាមួយនឹងបណ្តាញទូរស័ព្ទ 4G LTE ដ៏លឿនជាងគេបំផុត”។
“គម្រោងដ៏អស្ចារ្យនេះ បានបង្ហាញយ៉ាងច្បាស់នូវមោទនភាពនិងការប្តេជ្ញាចិត្តដ៏មុតមាំរបស់សែលកាត ក្នុងនាមជាប្រតិបត្តិករដែលគ្រប់គ្រងនិងកាន់កាប់ដោយជនជាតិខ្មែរតែមួយគត់នៅក្នុងប្រទេសកម្ពុជា”។

លោក វ៉ាតសុន បានបន្តទៀតថា ក្រុមការងាររបស់សែលកាត នឹងបន្តខិតខំរិះរកវិធីថ្មីៗដើម្បីជួយអតិថិជនឱ្យរក្សាទំនាក់ទំនងបានល្អជាមួយមនុស្សជុំវិញ បន្តការសិក្សាប្រកបដោយប្រសិទ្ធភាព និងប្រាស្រ័យទាក់ទងតាមបណ្តាញសង្គមទៅតាមតម្រូវការរបស់ពួកគេ។

អតិថិជនអាចស្វែងរកស៊ុមរូបថត 4U បានក្នុងកម្មវិធី Cellcard និងនៅលើទំព័រហ្វេសប៊ុក Cellcard Play ។ អ្នកឈ្នះចំនួន ៥រូប នឹងត្រូវជ្រើសរើសជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី ០១ ខែឧសភាតទៅ។
អតិថិជនសែលកាតទាំងអស់ អាចប្តូរទៅប្រើគម្រោង 4U បានដោយគ្រាន់តែចុច *5000*1# ។

អតិថិជនថ្មី អាចតេមកកាន់លេខ 012 812 812 ឬអញ្ជើញទៅកាន់ហាង ឬភ្នាក់ងារណាមួយរបស់សែលកាត ដើម្បីទទួលបានស៊ីមដោយឥតគិតថ្លៃ និងចូលរួមទទួលអត្ថប្រយោជន៍ដ៏ច្រើនសម្បើមពីគម្រោង 4U៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print