បិសាចក្រហមសម្លឹងឃើញ​ Ramsey នៅក្លិប Juventus

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United អាច​ចុះ​ហត្ថលេខា​យកកីឡាករ​ Aaron Ramsey របស់ក្លិបសេះបង្កង់ Juventus ។ ប៉ុន្តែការចង់បាននេះត្រូវតែមានការដោះដូរយកខ្សែបម្រើ Paul Pogba មកវិញ បើសិនជាមានលក្ខខណ្ឌចរចាណាមួយ។
ខ្សែបម្រើសញ្ជាតិបារាំង Pogba នៅក្លិបបិសាចក្រហមកំពុងមានអនាគត​ស្រពិចស្រពិល​ក្រោយ​រូប​គេ​ចង់​ទៅ​លេង​នៅ​ក្លិប​ណា​ដែល​ប្រកួត​ប្រជែង​នៅក្របខ័ណ្ឌ​ Champions League។​ ចំណែកក្លិប Juventus ​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​យក​កីឡាករ​រូបនេះមកវិញ។​
ក្រៅពីក្លិបសេះបង្កង់ Juventus ដែលចង់បាន Pogba មកវិញក៏មានក្លិបយក្សអេស្ប៉ាញគឺ Real Madrid ក៏ចង់បាន​ Pogba ពីក្លិបបិសាចក្រហមដែរ។​ Pogba បច្ចុប្បន្ន​មាន​វ័យ​២៧​ឆ្នាំ​ ​ និង​លេង​បាន​តែ​៨​ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ​ដោយ​សារ​បញ្ហា​របួស​រ៉ាំរ៉ៃ​។​ កីឡាកររូបនេះពីដើមមក គឺជាកីឡាកររបស់ក្លិបសេះបង្កង់ ត្រូវបានក្លិបបិសាចក្រហមទិញយក ប៉ុន្តែឥឡូវនេះបែរជាក្លិប សេះបង្កង់ចង់បានរូបគេមកវិញ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print