គ្រូរពេទ្យស្ទើរភ្លើងម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន រឿងព្យាបាលមនុស្សបណ្ដាលឱ្យស្លាប់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ សមត្ថកិច្ចនគរបាលស្រុកបន្ទាយអំពិល បានឃាត់ខ្លួន គ្រូពេទ្យម្នាក់ពាក់ពន្ធ័ករណី ព្យាបាលមនុស្សបណ្តាលឲ្យស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិក្ដុល ឃុំអំពិល ស្រុកបន្ទាយ អំពិល ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល សហការជាមួយមន្ទីរសុខាភិបាល ខេត្តនិងដោយមានបញ្ជាពីលោក តូច ភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ស៉ឹម សាន ហៅ សាវីន ភេទ ប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិក្តុល ឃុំអំពិល ស្រុកបន្ទាយអំពិល ពាក់ព័ន្ឋករណី បើកសេវាឯកជនពិនិត្យព្យាបាលជំងឺដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបណ្តាលឱ្យមនុស្សស្លាប់ ០១ នាក់។ ជនរងគ្រោះឈ្មោះ អ៉ឹម សុង ភេទ ប្រុស អាយុ ៧៧ ឆ្នាំ រស់នៅភូមិគោករិទ្ធ ឃុំអំពិល ស្រុកបន្ទាយ អំពិល ខេត្តឧត្ដរមានជ័យ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ដោយ៖ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print