«តម្រិះជិះកឯង» អាល្លឺម៉ង់ និងអូស្ត្រាលី ងាកមកសង្ស័យអាមេរិក ពីប្រភពកូវីដ-១៩ កំពុងតែរាលដាលខ្លាំង

ចែករំលែក៖

អាមេរិកបានខិតខំកៀរគរ សម្ពន្ធមិត្តឱ្យជួយគាំទ្រ ស្រាវជ្រាវ ពីប្រភពវីរុសកូវីដ- ១៩ ដែលកំពុងតែរាលដាលនៅទូទាំងពិភពលោក។ អាមេរិកបានចោទថាវីរុសនេះចេញមកពីមន្ទីរពិសោធន៍របស់ចិន ។
បុន្តែនៅពេលនេះ អូស្ត្រាលី និងអាល្លឺម៉ង់ ដែលជាប្រទេសគាំទ្រតាមអាមេរិក បានបើកការស្រាវជ្រាវពីប្រភពកូវីដ-១៩ ពេលនេះបែរមកសង្ស័យអាមេរិកវិញ។ ការសង្ស័យកើតឡើងក្រោយពេលដែលរកឃើញថាក្រុមចារកិច្ចអាមេរិកមានចេតនាធ្វើឲ្យបែកធ្លាយព័ត៌មានចារកម្មថា កូវីដ១៩ចេញពីមន្ទីពិសោធន៍របស់ចិន ដើម្បីជំរុញប្រទេសសម្ពន្ធមិត្តឱ្យបើកការស្រាវជ្រាវទៅចិន។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៨ខែឧសភា បានដកស្រង់ ការផ្សាយរបស់ទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel បានដកស្រង់ប្រភពព័ត៌មានចារកម្មអាល្លឺម៉ង់ បង្ហាញពីការសង្ស័យទៅលើការចោទប្រកាន់របស់អាមេរិកស្តីពីប្រភពកូវីដ-១៩
តាមក្រុមចារកម្មអាល្លឺម៉ង់បានបង្ហាញការមន្ទិលសង្ស័យទៅលើការចោទប្រកាន់របស់អាមេរិក ថា កូវីដ-១៩ចេញពីមន្ទីពិសោធន៍របស់ចិន។ ទាំងនោះជាចេតនារបស់អាមេរិក ក្នុងការបង្វែរការចាប់អារម្មណ៍ ទៅលើចិន ទម្លាក់កំហុសទៅលើចិន ដើម្បីបង្វែរខ្សែភ្នែកពិភពលោកសំដៅទៅលើចិន ជាជាងសម្លឹងមើលភាពបរាជ័យរបស់អាមេរិក ក្នុងសង្គ្រាមប្រឆាំងកូវីដ១៩។
ក្រុមចារកម្មអាល្លឺម៉ង់ បានត្រៀមផ្តល់របាយការណ៍ផ្លូវការឲ្យរដ្ឋមន្ត្រីកការពារជាតិ អាល្លឺម៉ង់ លោកស្រី Kramp-Karrenbauer ថាការចោទប្រកាន់របស់អាមេរិក គឺមានចេតនាដើម្បីបង្វែរទិសដៅ ចេញពីភាពបរាជ័យរបស់ប្រធានាធិបតីដូណាល់ត្រាំ ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។
ជាមួយគ្នានេះដែរ ក្រុមចារកម្មអាល្លឺម៉ង់ បានស្នើដល់ ក្រុមចារកម្ម ភ្នែក ៥«Five Eyes »ផ្តល់ភស្តុតាង បញ្ជាក់ពីការណ៍ពិត ។ កន្លងមក Five Eyes បានប្រកាសថា កូវីដ-១៩ កើតចេញពីធម្មជាតិ មិនមែនចេញពីមន្ទីរពិសោធន៍របស់ចិនឡើយ។
ក្រៅពីអាល្លឺម៉ង់ ប្រទេសអូស្ត្រាលី ក៏បានបង្ហាញការសង្ស័យទៅលើអាមេរិកដូចគ្នាថា ជាយុទ្ធសាស្ត្ររបស់អាមេរិក ក្នុងការបង្វែរចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ ទៅលើចិនច្រើនជាង អាមេរិក ។
សកម្មភាពខាងលើ គឺជាសញ្ញាដ៏ល្អសម្រាប់ប្រទេសចិនវិញ ដែលតែងតែច្រានចោលការចោទប្រកាន់ទាំងនោះ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើ រកឃើញការណ៍ពិតថា អាមេរិក កំពុងតែបោកប្រាស់សម្ពន្ធមិត្តនោះ អាមេរិកនិងស្ថិតនៅឯកាយ៉ាងពិតប្រាកដ មិនមានប្រទេសណាមួយស្តាប់តាមទៀតឡើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print