កន្លងមករដ្ឋសភាអាមេរិកបានអនុម័ត ច្បាប់ហាមប្រាមលោកត្រាំធ្វើសង្គ្រាមវាយប្រហារអ៊ីរ៉ង់ដោយចិត្តឯង។ ប្រសិនបើចងវាយប្រហារគឺត្រូវតែឆ្លងកាត់ការអនុញ្ញាតពីរដ្ឋសភាជាមុន។ ប៉ុន្តែច្បាប់នោះត្រូវបានលោកត្រាំ ច្រានចោល ហើយពេលនេះការបោះឆ្នោតនៅព្រឹទ្ធសភាក៏បរាជ័យទៀត។
តាមសារព័ត៌មាន CNN នោថ្ងៃទី៨ខែឧសភាបានផ្សាយថា ការបោះឆ្នោតលើច្បាប់ហាមប្រធានាធិបតីត្រាំបើកការវាយប្រហារអ៊ីរ៉ង់ក្នុងព្រឹទ្ធសភា ទទួលបានសំឡេងគាំទ្រតែ៤៩ ប៉ុណ្ណោះនិងប្រឆាំង៤៤សំឡេង គឺមិនគ្រប់គ្រាន់២ភាគ៣ ដើម្បីហាមប្រាមលោកត្រាំវាយប្រហារទៅលើអ៊ីរ៉ង់នោះ។
គណបក្សប្រជាធិបតេយ្យអាមេរិកបានបញ្ជាក់ថា ការដែលប្រធានាធិបតី ដូណាល់ ត្រាំ ចេញបញ្ជាឲ្យសម្លាប់មេទ័ព Qassem Soleimani របស់អ៊ីរ៉ង់បានធ្វើឲ្យ ប្រទេសទាំងពីរប្រឈមមុខតានតឹងកាន់តែខ្លាំង អាចឈានដល់សង្គ្រាមវាយប្រហារទ្រង់ទ្រាយធំ។
ចំណុចទាំងនោះហើយបានជាគណបក្សប្រជាធិបតេយ្យបានស្នើច្បាប់ដល់រដ្ឋសភា ហាមលោកត្រាំ វាយប្រហារអ៊ីរ៉ង់ ។ ប៉ុន្តែ នៅថ្ងៃទី ៧ខែឧសភា ព្រឹទ្ធសភាអាមេរិក មិនអាចច្រាលចោលសិទ្ធ របស់ប្រធានាធិបតី ក្នុងការបញ្ជាឲ្យធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ឡើយ ដោយសារមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់៕