សង្ស័យមានទំនាស់និងប្រពន្ធបុរសម្នាក់លេបថ្នាំបាញ់សត្វល្អិតប៉ុនប៉ងសំលាប់ខ្លួនតែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យទំនាស់ខឹងប្រពន្ធបានសម្រេចចិត្តលេបថ្នាំសំលាប់សត្វល្អិតបំរុងសំលាប់ខ្លួនតែសំណាងល្អត្រូវបានមិត្តភក្រ័ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមះទាន់ពេលវេលា។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ០៦និង៥០នាទីព្រឹកថ្ងទី១៧ខែមករាឆ្នាំ២០១៦ នៅភូមិសំរោងសង្កាត់ឃ្មួញខណ្ឌសែនសុខ។

បុរសដែលប៉ុនប៉ងលេបថ្នាំបាញ់សត្វល្អិតខាងលើ មានឈ្មោះ ប្រុស. សីុម អាយុ៣៤ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិ សំរោងសង្កាត់ឃ្មួញខណ្ឌសែនសុខ។ប្រភពពីសមត្ថកិច្ចបានអោយដឹងថាបុរសខាងលើទំនងជាខឹងប្រពន្ធហើយមានទំនាស់ពក្យសំដីទើបធ្វើអោយបុរសរូបនេះគិតខ្លីហើយក៍សម្រេចចិត្តលេបថ្នាំសំលាប់សត្វល្អិតដើម្បីបញ្ចប់ជីវិតបែបនេះតែសំណាងល្អត្រូវបានមិត្តភក្រ័ដឹងទាន់ក៍ជួយដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះផុតពីសេច្តីស្លាប់។

ពាក់ពន្ធ័និងករណីនេះគេមិនដឹងថារឿងជំលុះក្នុងគ្រួសាររបស់គាត់យ៉ាងណាទេទើបធ្វើអោយបុរសជាប្តីខឹងខ្លាំងហើយបានគិតខ្លីលេបថ្នាំសំលាប់ខ្លួនបែបនេះ៕ តុង សីហា 

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print