រថយន្ត១គ្រឿង ត្រូវបានជនមិនស្គាល់មុខលួចដុត

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថារថយន្តមួយគ្រឿងត្រូវបានជនមិនស្គាល់មុខលួចដុតហើយរត់គេចខ្លួនបាត់ ដែល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២ថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០នៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានបានឱ្យដឹងថា រថយន្តដែលរងការលួចដុតពីជនសង្ស័យ ម៉ាកស្តារិចពណ៌ស ស្លាកលេខភ្នំពេញ 2J- 2544 ម្ចាស់រថយន្ត ឈ្មោះ អុីវ វិត្រាវុធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ 

លោក ណុប សារ៉ាក់ អធិការក្រុងសៀមរាបបានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២០នេះថា ជុំវិញករណីនេះជនរងគ្រោះទើបតែមកដាក់ពាក្យបណ្ដឹង ហើយសមត្ថកិច្ចក៏កំពុងតែស្រាវជ្រាវតាមចាប់ជនសង្ស័យដែលឡារត់គេចខ្លួនបាត់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។  ក្នុងករណីនេះដែរលោកបញ្ចាក់ថា អាចជារឿងគំនុំ៕ដោយ៖ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print