សង្ហិបុរី ដាក់ដំណើរការសុនខយន្ត ដើម្បីដើរ​ប្រាប់ប្រជាជនកុំឱ្យមានការជួបជុំគ្នា ខណៈពេលជំងឺCOVID-19 កំពុងរាតត្បាត

ចែករំលែក៖

សិង្ហបុរី៖ រដ្ឋាភិបាលប្រទេសសង្ហិបុរី ​នៅតែបន្តចាត់វិធានការ​តឹងរ៉ឹង និងស្នើរសុំដល់ពលរដ្ឋខ្លួនទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ​ក៏ដូចជារក្សាគម្លាតឆ្ងាយពីគ្នា ក្នុងគោលបំណងជៀសវាង ការចម្លងជំងឺពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ក្រុមហ៊ុន​បច្ចេកវិទ្យា Boston Dynamics បាន​បង្កើតសុនខយន្ដពិសេស​មួយ ដើម្បីដើរ​ប្រាប់ប្រជាជនកុំឱ្យមានការជួបជុំគ្នា ខណៈពេលជំងឺកំពុងរាតត្បា។ ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ ក្នុងប្រទេស​សិង្ហបុរី នៅមិនទាន់ធូរស្រាលខ្លាំងនៅឡើយ​​ ។

សុនខយន្ដពិសេស​មួយនេះ ​មានឈ្មោះថា SPOT ​វាត្រូវបានក្រុមហ៊ុន Boston Dynamics ដាក់ឱ្យដំណើរការ​ជាលើកដំបូងនៅឧទ្យាន​មួយក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃសុក្រ ដោយកំណត់ឲ្យ​វាដំណើរការ សរុបរយៈពេល២សប្ដាហ៍។ សុនខយន្ដនេះ មានបំពាក់មកជាមួយនូវសេនស័រ និងកាមេរ៉ា​ ដែលអាចឱ្យវាដើរជៀសឧបសគ្គនៅ​ខាងមុខ ​ក៏ដូចជារាប់ចំនួនមនុស្សនៅ​ទីតាំងណាមួយបាន ​ម្យ៉ាងវិញទៀត វាក៏មានឧបករណ៍បំពងសម្លេង ដែលនិយាយក្រើនរំលឹក​ឱ្យប្រជាជន ត្រូវរក្សាគម្លាតយ៉ាងហោចណាស់មួយម៉ែត្រ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនពីការឆ្លងជំងឺ។

សូមជម្រាបថា កាលពីពេលកន្លងមក សុនខយន្ដប្រភេទនេះ ក៏ធ្លាប់ត្រូវបានប្រើប្រាស់នៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្នដែរ ដោយគេប្រើវា​សំរាប់ដឹកជញ្ជូនថ្នាំយកទៅឱ្យអ្នកជំងឺ ​ក្នុងគោលបំណងកាត់បន្ថយការធ្វើទំនាក់ទំនងផ្ទាល់រវាងគ្រូពេទ្យនិងអ្នកជំងឺ ​ក៏ដូចជាអាចឱ្យគ្រូពេទ្យមានពេលវេលាគ្រប់គ្រាន់ ដើម្បីទៅព្យាបាលអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print